មាន​ព្រះ​ភាគ​ ​អរហន្ត​សម្មាសម្ពុទ្ធ​ ​មាន​គូ​នៃ​សាវ័ក​ ​ជាគូ​ដ៏​ប្រសើរ​ ​ជាគូ​ដ៏​ចំរើន​ ​ឈ្មោះ​ខ​ណ្ឌៈ១​ ​តិស្សៈ១​ ​បពិត្រ​ព្រះអង្គ​អ្នក​និទ៌ុក្ខ​ ​ព្រះ​វិបស្សី​មាន​ព្រះ​ភាគ​ ​អរហន្ត​សម្មាសម្ពុទ្ធ​ ​មាន​សាវក​សន្និបាត៣ដង​ ​គឺ​សាវក​សន្និបាត​ម្តង​ ​មាន​ភិក្ខុ៦លាន៨សែន​រូប​ ​សាវក​សន្និបាត​ម្តង​មាន​ភិក្ខុ១សែន​រូប​ ​សាវក​សន្និបាត​ម្តង​មាន​ភិក្ខុ៨ហ្មឺន​រូប​ ​បពិត្រ​ព្រះអង្គ​អ្នក​និទ៌ុក្ខ​ ​ព្រះ​វិបស្សី​មាន​ព្រះ​ភាគ​ ​អរហន្ត​សម្មាសម្ពុទ្ធ​ ​មាន​សាវក​សន្និបាត​ទាំង៣ដង​នេះ​ ​សុទ្ធតែ​ជា​ព្រះ​ខីណាស្រព​ទាំងអស់​ ​បពិត្រ​ព្រះអង្គ​អ្នក​និទ៌ុក្ខ​ ​ព្រះ​វិបស្សី​មាន​ព្រះ​ភាគ​ ​អរហន្ត​សម្មាសម្ពុទ្ធ​ ​មាន​ភិក្ខុ​ឈ្មោះ​អ​សោ​កៈ​ ​ជា​ឧបដ្ឋាក​ ​អ្នកបម្រើ​ដ៏​ប្រសើរ​ ​បពិត្រ​ព្រះអង្គ​អ្នក​និទ៌ុក្ខ​ ​ព្រះបិតា​របស់​ព្រះ​វិបស្សី​មាន​ព្រះ​ភាគ​ ​អរហន្ត​សម្មាសម្ពុទ្ធ​ ​ជា​ព្រះរាជា​ ​ទ្រង់ព្រះ​នាម​ពន្ធុ​មៈ​ ​ព្រះមាតា​ព្រះនាម​ ​ពន្ធុ​មតី​ទេវី​ ​ជា​ព្រះមាតា​បង្កើត​ ​ព្រះនគរ​នៃ​ព្រះបាទ​ពន្ធុ​មៈ​ ​ឈ្មោះ​ពន្ធុ​មតី​រាជធានី​ ​បពិត្រ​ព្រះអង្គ​អ្នក​និទ៌ុក្ខ​ ​ព្រះ​វិបស្សី​មាន​ព្រះ​ភាគ​ ​អរហន្ត​សម្មាសម្ពុទ្ធ​ ​
ថយ | ទំព័រទី ១១១ | បន្ទាប់