មាន​អ​ភិនិស្ក្រម​យ៉ាងនេះ​ ​បព្វជ្ជា​យ៉ាងនេះ​ ​មាន​ព្យាយាម​យ៉ាងនេះ​ ​មានការ​ត្រាស់​ដឹង​យ៉ាងនេះ​ ​មាន​ព្រះ​ធម្មចក្ក​ប្ប​វត្ត​នៈ​យ៉ាងនេះ​ ​បពិត្រ​ព្រះអង្គ​អ្នក​និទ៌ុក្ខ​ ​យើងខ្ញុំ​ទាំងនោះ​ ​បាន​ប្រព្រឹត្ត​ព្រហ្មចរិយ​ធម៌​ ​ក្នុង​សំណាក់​នៃ​ព្រះ​វិបស្សី​មាន​ព្រះ​ភាគ​ ​នឿយណាយ​ចាក​សេចក្តី​ពេញចិត្ត​នឹង​កាម​ ​ក្នុង​កាម​ទាំងឡាយ​ ​ទើប​មក​កើត​ក្នុង​ទីនេះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ក្នុង​ពួក​ទេវតា​ទាំងនោះ​ ​មាន​ពួក​ទេវតា​ច្រើន​រយ​ ​ច្រើន​ពាន់​ ​ចូល​មក​គាល់​តថាគត​ ​លុះ​ចូល​មកដល់​ហើយ​ ​ក៏​ថ្វាយបង្គំ​តថាគត​ ​រួច​ឈរ​ក្នុង​ទី​ដ៏​សមគួរ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​លុះ​ពួក​ទេវតា​ទាំងនោះ​ ​ឈរ​ក្នុង​ទីសម​គួរ​ហើយ​ ​បាន​ពោល​ពាក្យ​នេះ​ ​នឹង​តថាគត​ថា​ ​បពិត្រ​ព្រះអង្គ​អ្នក​និទ៌ុក្ខ​ ​រាប់​ពី​ភទ្ទកប្ប​នេះ​ឡើង​ទៅ​ ​៣១កប្ប​នោះ​ ​ព្រះ​សិខី​មាន​ព្រះ​ភាគ​។​បេ​។​ ​បពិត្រ​ព្រះអង្គ​អ្នក​និទ៌ុក្ខ​ ​យើងខ្ញុំ​ទាំងនោះ​ ​បាន​ប្រព្រឹត្ត​ព្រហ្មចរិយ​ធម៌​ ​ក្នុង​សំណាក់​ព្រះ​សិខី​មាន​ព្រះ​ភាគ​។​បេ​។​ ​បពិត្រ​ព្រះអង្គ​អ្នក​និទ៌ុក្ខ​ ​ក្នុង៣១កប្ប​នោះ​ឯង​ ​ព្រះ​វេស្សភូ​មាន​ព្រះ​ភាគ​។​បេ​។​ ​បពិត្រ​ព្រះអង្គ​អ្នក​និទ៌ុក្ខ​ ​យើងខ្ញុំ​ទាំងនោះ​ ​បាន​ប្រព្រឹត្ត​ព្រហ្មចរិយ​ធម៌​ ​ក្នុង​សំណាក់​ព្រះ​វេស្សភូ​មាន​ព្រះ​ភាគ​។​បេ​។​ ​បពិត្រ​ព្រះអង្គ​អ្នក​និទ៌ុក្ខ​ ​ក្នុង​ភទ្ទកប្ប​នេះឯង​ ​ព្រះ​កកុសន្ធៈ​។​ ​ព្រះ​កោនាគមនៈ​។​ ​ព្រះ​កស្សប​មាន​ព្រះ​ភាគ
ថយ | ទំព័រទី ១១២ | បន្ទាប់