។​បេ​។​ ​បពិត្រ​ព្រះអង្គ​អ្នក​និទ៌ុក្ខ​ ​យើងខ្ញុំ​ទាំងនោះ​ ​បាន​ប្រព្រឹត្ត​ព្រហ្មចរិយ​ធម៌​ ​ក្នុង​សំណាក់​ព្រះ​កកុសន្ធៈ​។​ ​ក្នុង​សំណាក់​ព្រះ​កោនាគមនៈ​។​ ​បាន​ប្រព្រឹត្ត​ព្រហ្មចរិយ​ធម៌​ ​ក្នុង​សំណាក់​ព្រះ​កស្សប​មាន​ព្រះ​ភាគ​ ​ហើយ​នឿយណាយ​ចាក​សេចក្តី​ពេញចិត្ត​នឹង​កាម​ ​ក្នុង​កាម​ទាំងឡាយ​ ​ទើប​មក​កើត​ក្នុង​ទីនេះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ក្នុង​ពួក​ទេវតា​ទាំងនោះ​ ​ពួក​ទេវតា​ច្រើន​រយ​ ​ច្រើន​ពាន់​ ​ចូល​មក​គាល់​តថាគត​ ​លុះ​ចូល​មកដល់​ហើយ​ ​ក៏​ថ្វាយបង្គំ​តថាគត​ ​រួច​ឈរ​ក្នុង​ទី​ដ៏​សមគួរ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​លុះ​ពួក​ទេវតា​ទាំងនោះ​ ​ឈរ​ក្នុង​ទី​ដ៏​សមគួរ​ហើយ​ ​បាន​ពោល​ពាក្យ​នេះ​ ​នឹង​តថាគត​ថា​ ​បពិត្រ​ព្រះអង្គ​អ្នក​និទ៌ុក្ខ​ ​ឥឡូវនេះ​ឯង​ ​ក្នុង​ភទ្ទកប្ប​នេះ​ ​ព្រះមានព្រះភាគ​ ​អរហន្ត​សម្មាសម្ពុទ្ធ​ ​ទ្រង់​កើត​ក្នុង​លោក​ ​បពិត្រ​ព្រះអង្គ​អ្នក​និទ៌ុក្ខ​ ​ព្រះមានព្រះភាគ​ ​ជា​ខត្តិយ​ជាតិ​ ​ទ្រង់ព្រះ​សម្ភព​ ​ក្នុង​ខត្តិយ​ត្រកូល​ ​បពិត្រ​ព្រះអង្គ​អ្នក​និទ៌ុក្ខ​ ​ព្រះមានព្រះភាគ​ ​ជា​គោតម​គោត្រ​ ​បពិត្រ​ព្រះអង្គ​អ្នក​និទ៌ុក្ខ​ ​ព្រះមានព្រះភាគ​ ​មាន​ព្រះជន្មាយុ​តិចតួច​ស្តួចស្តើង​ណាស់​ ​បុគ្គល​ដែល​រស់នៅ​យ៉ាង​យូរ​ ​បាន​ត្រឹម១០០ឆ្នាំ​ ​និង​ថយ​ចុះពី១០០ឆ្នាំ​ ​ឬ​លើស​ពី១០០ឆ្នាំ​ ​ក៏​មាន​ខ្លះ​ដែរ​ ​បពិត្រ​ព្រះអង្គ​អ្នក​និទ៌ុក្ខ​ ​ព្រះមានព្រះភាគ​ ​ត្រាស់​ក្រោម​ដើម​អស្សត្ថ​ព្រឹក្ស​ ​បពិត្រ​ព្រះអង្គ​អ្នក​និទ៌ុក្ខ​ ​ព្រះមានព្រះភាគ​
ថយ | ទំព័រទី ១១៣ | បន្ទាប់