តថាគត​ ​ក៏​រលឹក​ឃើញ​ព្រះ​ជាតិ​ផង​ ​រលឹក​ឃើញ​ព្រះនាម​ផង​ ​រលឹក​ឃើញ​ព្រះ​គោត្រ​ផង​ ​រលឹក​ឃើញ​ប្រមាណ​ ​នៃ​ព្រះជន្មាយុ​ផង​ ​រលឹក​ឃើញ​គូ​នៃ​សាវ័ក​ផង​ ​រលឹក​ឃើញ​សាវក​សន្និបាត​ផង​ថា​ ​ព្រះមានព្រះភាគ​ទាំងឡាយ​នោះ​ ​ព្រះអង្គ​មាន​ព្រះ​ជាតិ​យ៉ាងនេះ​ ​មាន​ព្រះនាម​យ៉ាងនេះ​។​ ​មាន​ព្រះ​គោត្រ​យ៉ាងនេះ​។​ ​មាន​សីល​យ៉ាងនេះ​។​ ​មានធម៌​យ៉ាងនេះ​។​ ​មាន​ប្រាជ្ញា​យ៉ាងនេះ​។​ ​មាន​វិហារធម៌​យ៉ាងនេះ​។​ ​ព្រះមានព្រះភាគ​ទាំងនោះ​ ​មាន​វិមុត្តិ​យ៉ាងនេះ​ដូច្នេះ​ផង​។​ ​លុះ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​នូវ​ព្រះ​សូត្រ​នេះ​ ​(​ចប់​)​ហើយ​ ​ភិក្ខុ​ទាំងនោះ​ ​មានចិត្ត​រីករាយ​ ​ត្រេកអរ​នឹង​ភាសិត​ ​របស់​ព្រះមានព្រះភាគ​។​

​ចប់​ ​មហា​បទាន​សូត្រ​ទី១​។

ថយ | ទំព័រទី ១១៦ | បន្ទាប់