មហា​និទាន​សូត្រ​ ​ទី២​


 [​៥៧​]​ ​ខ្ញុំ​បាន​ស្តាប់​មក​យ៉ាងនេះ​។​ ​សម័យមួយ​ ​ព្រះមានព្រះភាគ​ជា​ម្ចាស់​ ​ទ្រង់​ប្រថាប់​នៅ​ក្នុង​កម្មា​សទ្ធម្ម​និគម​ ​របស់​អ្នក​កុរុ​ ​ក្នុង​កុរុ​ជនបទ​។​ ​លំដាប់នោះ​ ​ព្រះ​អានន្ទ​មាន​អាយុ​ ​ចូល​ទៅ​គាល់​ព្រះមានព្រះភាគ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​ថ្វាយបង្គំ​ព្រះមានព្រះភាគ​ ​ហើយ​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​។​ ​លុះ​ព្រះ​អានន្ទ​មាន​អាយុ​ ​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​ហើយ​ ​ទើប​ក្រាបទូល​ព្រះមានព្រះភាគ​ដូច្នេះ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​អស្ចារ្យ​ណាស់​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ចំឡែក​ណាស់​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ព្រោះ​បដិច្ចសមុប្បាទ​នេះ​ ​ជ្រៅ​ហួសប្រមាណ​ផង​ ​ប្រាកដជា​ជ្រៅ​ផង​ ​ទោះបី​មាន​ជម្រៅ​ប៉ុណ្ណោះ​ ​ក៏​គត់​តែ​ប្រាកដ​ដល់​ខ្ញុំ​ព្រះអង្គ​ ​ថា​ហាក់ដូចជា​រាក់​ក្រៃពេក​។​ ​ព្រះអង្គ​ត្រាស់​ថា​ ​ម្នាល​អានន្ទ​ ​អ្នក​កុំ​ពោល​យ៉ាងនេះ​ឡើយ​ ​ម្នាល​អានន្ទ​ ​អ្នក​កុំ​ពោល​យ៉ាងនេះ​ឡើយ​ ​បដិច្ចសមុប្បាទ​នេះ​ជ្រៅ​ផង​ ​ប្រាកដជា​ជ្រៅ​ផង​។​ ​ម្នាល​អានន្ទ​ ​ព្រោះ​មិនបាន​ត្រាស់​ដឹង
ថយ | ទំព័រទី ១១៧ | បន្ទាប់