ជា​ឧបដ្ឋាក​អ្នកបំរើ​ដ៏​ប្រសើរ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ព្រះ​វេស្សភូ​មាន​ព្រះ​ភាគ​ ​អរហន្ត​សម្មាសម្ពុទ្ធ​ ​មាន​ភិក្ខុ​ឈ្មោះ​ ​ឧប​សន្តៈ​ ​ជា​ឧបដ្ឋាក​អ្នកបំរើ​ដ៏​ប្រសើរ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ព្រះ​កកុសន្ធៈ​មាន​ព្រះ​ភាគ​ ​អរហន្ត​សម្មាសម្ពុទ្ធ​ ​មាន​ភិក្ខុ​ឈ្មោះ​ ​វុឌ្ឍិ​ជៈ​ ​ជា​ឧបដ្ឋាក​អ្នកបំរើ​ដ៏​ប្រសើរ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ព្រះ​កោនាគមនៈ​មាន​ព្រះ​ភាគ​ ​អរហន្ត​សម្មាសម្ពុទ្ធ​ ​មាន​ភិក្ខុ​ឈ្មោះ​ ​សោត្ថិ​ជៈ​ ​ជា​ឧបដ្ឋាក​អ្នកបំរើ​ដ៏​ប្រសើរ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ព្រះ​កស្សប​មាន​ព្រះ​ភាគ​ ​អរហន្ត​សម្មាសម្ពុទ្ធ​ ​មាន​ភិក្ខុ​ឈ្មោះ​ ​សព្វ​មិត្តៈ​ ​ជា​ឧបដ្ឋាក​អ្នកបំរើ​ដ៏​ប្រសើរ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឥឡូវនេះ​ ​តថាគត​ ​មាន​ភិក្ខុ​ឈ្មោះ​ ​អានន្ទ​(​១​)​ ​ជា​ឧបដ្ឋាក​អ្នកបំរើ​ដ៏​ប្រសើរ​។​ ​
​(​១​)​ ​អដ្ឋកថា​ ​ថា​ ​ក្នុង​បឋម​ពោធិកាល​ ​មិន​មាន​ភិក្ខុ​អ្នកបំរើ​ព្រះមានព្រះភាគ​ជាប់​ជានិច្ច​ទេ​ ​ជួនណា​ព្រះ​នាគ​សមា​សត្ថេ​រ​ ​ជួនណា​ ​ព្រះ​នា​គិ​ត​ត្ថេ​រ​ ​ជួនណា​ព្រះ​ឧប​វា​ណ​ត្ថេ​រ​ ​ជួនណា​ព្រះ​សុ​នក្ខត្ត​ត្ថេ​រ​ ​ជួនណា​ចុន្ទ​សមណុទ្ទេស​ ​ជួនណា​ព្រះ​សាគ​ត​ត្ថេ​រ​ ​ជួនណា​ព្រះមេ​ឃិ​យត្ថេ​រ​ ​បំរើ​។​ ​លុះដល់​កាល​ខាងក្រោយ​មក​ ​ទើបបាន​ព្រះ​អា​នន្ទ​ត្ថេ​រ​ ​ចូល​មក​បំរើ​ជាប់​រហូតដល់​ព្រះអង្គ​ចូល​ព្រះ​បរម​និព្វាន​។​
ថយ | ទំព័រទី ១២ | បន្ទាប់