ជា​និទាន​ ​ជាស​មុ​ទ័យ​ ​ជា​បច្ច័យ​ ​នៃជ​រា​ ​មរណៈ​។​ ​ពាក្យ​ថា​ ​ជាតិ​កើតមាន​ ​ព្រោះ​ភព​ជា​បច្ច័យ​នេះ​ ​ប្រាកដជា​តថាគត​សំដែង​ហើយ​ ​ដោយ​ប្រការ​ដូច្នេះ​។​ ​ម្នាល​អានន្ទ​ ​ព្រោះហេតុនោះ​ ​ពាក្យ​នុ៎ះ​បណ្ឌិត​ត្រូវ​ដឹង​តាម​ទំនង​ ​ដែល​ជាតិ​កើតមាន​ ​ព្រោះ​ភព​ជា​បច្ច័យ​នេះ​ចុះ​។​ ​ម្នាល​អានន្ទ​ ​សេចក្តី​ពិត​ថា​ ​បើ​ភព​មិន​មាន​ហើយ​ ​ដល់​សត្វ​ណាមួយ​ ​ក្នុង​ភព​ណាៗ​ ​ដោយ​អាការ​ទាំងពួង​ ​ដោយ​សភាវៈ​ទាំងពួង​ ​គឺ​កាមភព១​ ​រូបភព១​ ​អរូបភព១​។​ ​កាលបើ​ភព​មិន​មាន​ដោយ​ប្រការ​ទាំងពួង​ ​ព្រោះ​ភព​រលត់​ហើយ​ ​បើដូច្នេះ​ ​តើ​ជាតិ​គប្បី​មាន​ប្រាកដ​ដែរ​ឬ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ហេតុ​នុ៎ះ​មិន​មាន​ទេ​។​ ​ម្នាល​អានន្ទ​ ​ព្រោះ​ហេតុ​ដូច្នោះឯង​ ​ភព​នេះ​ទើប​ជាហេតុ​ ​ជា​និទាន​ ​ជាស​មុ​ទ័យ​ ​ជា​បច្ច័យ​នៃជា​តិ​។​ ​ពាក្យ​ថា​ ​ភព​កើតមាន​ ​ព្រោះ​ឧបាទាន​ជា​បច្ច័យ​នេះ​ ​ប្រាកដជា​តថាគត​សំដែង​ហើយ​ ​ដោយ​ប្រការ​ដូច្នេះ​។​ ​ម្នាល​អានន្ទ​ ​ព្រោះហេតុនោះ​ ​ពាក្យ​នុ៎ះ​បណ្ឌិត​ត្រូវ​ដឹង​តាម​ទំនង​ ​ដែល​ភព​កើតមាន​ ​ព្រោះ​ឧបាទាន​ជា​បច្ច័យ​នេះ​ចុះ​។​ ​ម្នាល​អានន្ទ​ ​សេចក្តី​ពិត​ថា​ ​បើ​ឧបាទាន​មិន​មាន​ហើយ​ ​ដល់​សត្វ​ណាមួយ​ ​ក្នុង​ភព​ណាៗ​ ​ដោយ​អាការ​ទាំងពួង​ ​ដោយ​សភាវៈ​ទាំងពួង​ ​គឺ​កាមុបាទាន១​ ​ទិ​ដ្ឋុ​បា​ទាន១​ ​សីលព្វតុបាទាន១​ ​អត្ត​វា​ទុ​បា​ទាន១​។​ ​កាលបើ​ឧបាទាន​មិន​មាន​ដោយ​ប្រការ​ទាំងពួង​ ​
ថយ | ទំព័រទី ១២២ | បន្ទាប់