ព្រោះ​ឧបាទាន​រលត់​ហើយ​ ​បើដូច្នេះ​ ​តើ​ភព​គប្បី​មាន​ប្រាកដ​ដែរ​ឬ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ហេតុ​នុ៎ះ​មិន​មាន​ទេ​។​ ​ម្នាល​អានន្ទ​ ​ព្រោះ​ហេតុ​ដូច្នោះឯង​ ​ឧបាទាន​នេះ​ ​ទើប​ជាហេតុ​ ​ជា​និទាន​ ​ជាស​មុ​ទ័យ​ ​ជា​បច្ច័យ​នៃ​ភព​។​ ​ពាក្យ​ថា​ ​ឧបាទាន​កើតមាន​ ​ព្រោះ​តណ្ហា​ជា​បច្ច័យ​នេះ​ ​ប្រាកដជា​តថាគត​សំដែង​ហើយ​ ​ដោយ​ប្រការ​ដូច្នេះ​។​ ​ម្នាល​អានន្ទ​ ​ព្រោះហេតុនោះ​ ​ពាក្យ​នុ៎ះ​បណ្ឌិត​ត្រូវ​ដឹង​តាម​ទំនង​ ​ដែល​ឧបាទាន​កើតមាន​ ​ព្រោះ​តណ្ហា​ជា​បច្ច័យ​នេះ​ចុះ​។​ ​ម្នាល​អានន្ទ​ ​សេចក្តី​ពិត​ថា​ ​បើ​តណ្ហា​មិន​មាន​ហើយ​ ​ដល់​សត្វ​ណាមួយ​ ​ក្នុង​ភព​ណាៗ​ ​ដោយ​អាការ​ទាំងពួង​ ​ដោយ​សភាវៈ​ទាំងពួង​ ​គឺ​រូប​តណ្ហា១​ ​សទ្ទ​តណ្ហា១​ ​គន្ធ​តណ្ហា១​ ​រស​តណ្ហា១​ ​ផោដ្ឋព្វ​តណ្ហា១​ ​ធម្ម​តណ្ហា១​។​ ​កាលបើ​តណ្ហា​មិន​មាន​ដោយ​ប្រការ​ទាំងពួង​ ​ព្រោះ​តណ្ហា​រលត់​ហើយ​ ​បើដូច្នេះ​ ​តើ​ឧបាទាន​គប្បី​មាន​ប្រាកដ​ដែរ​ឬ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ហេតុ​នុ៎ះ​មិន​មាន​ទេ​។​ ​ម្នាល​អានន្ទ​ ​ព្រោះ​ហេតុ​ដូច្នោះឯង​ ​តណ្ហា​នេះ​ ​ទើប​ជាហេតុ​ ​ជា​និទាន​ ​ជាស​មុ​ទ័យ​ ​ជា​បច្ច័យ​នៃ​ឧបាទាន​។​ ​ពាក្យ​ថា​ ​តណ្ហា​កើតមាន​ ​ព្រោះ​វេទនា​ជា​បច្ច័យ​នេះ​ ​ប្រាកដជា​តថាគត​សំដែង​ហើយ​ ​ដោយ​ប្រការ​ដូច្នេះ​។​ ​ម្នាល​អានន្ទ​ ​ព្រោះហេតុនោះ​ ​ពាក្យ​នុ៎ះ​បណ្ឌិត​ត្រូវ​ដឹង​តាម​ទំនង​ ​ដែល​តណ្ហា​កើតមាន​ ​ព្រោះ​វេទនា​ជា​បច្ច័យ​នេះ​ចុះ​។​
ថយ | ទំព័រទី ១២៣ | បន្ទាប់