ម្នាល​អានន្ទ​ ​សេចក្តី​ពិត​ថា​ ​បើ​វេទនា​មិន​មាន​ហើយ​ ​ដល់​សត្វ​ណាមួយ​ ​ក្នុង​ភព​ណាៗ​ ​ដោយ​អាការ​ទាំងពួង​ ​ដោយ​សភាវៈ​ទាំងពួង​ ​គឺ​វេទនា​កើតអំពី​ចក្ខុ​សម្ផ័​ស្ស១​ ​វេទនា​កើតអំពី​សោ​ត​សម្ផ័​ស្ស១​ ​វេទនា​កើតអំពី​ឃាន​សម្ផ័​ស្ស១​ ​វេទនា​កើតអំពី​ជិវ្ហា​សម្ផ័​ស្ស១​ ​វេទនា​កើតអំពី​កា​យស​ម្ផ័ស្ស១​ ​វេទនា​កើតអំពី​មនោ​សម្ផ័​ស្ស១​។​ ​កាលបើ​វេទនា​មិន​មាន​ដោយ​ប្រការ​ទាំងពួង​ ​ព្រោះ​វេទនា​រលត់​ហើយ​ ​បើដូច្នេះ​ ​តើ​តណ្ហា​គប្បី​មាន​ប្រាកដ​ដែរ​ឬ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ហេតុ​នុ៎ះ​មិន​មាន​ទេ​។​ ​ម្នាល​អានន្ទ​ ​ព្រោះ​ហេតុ​ដូច្នោះឯង​ ​វេទនា​នេះ​ ​ទើប​ជាហេតុ​ ​ជា​និទាន​ ​ជាស​មុ​ទ័យ​ ​ជា​បច្ច័យ​នៃ​តណ្ហា​។​ ​
 [​៥៩​]​ ​ម្នាល​អានន្ទ​ ​តណ្ហា​កើតមាន​ ​ព្រោះ​អាស្រ័យ​វេទនា​ ​ការស្វែងរក​កើតមាន​ ​ព្រោះ​អាស្រ័យ​តណ្ហា​ ​លាភ​កើតមាន​ ​ព្រោះ​អាស្រ័យ​ការស្វែងរក​ ​វិនិច្ឆ័យ​ ​គឺ​សេចក្តី​ត្រិះរិះ​កើតមាន​ ​ព្រោះ​អាស្រ័យ​លាភ​ ​ឆន្ទ​រាគ​ ​គឺ​សេចក្តី​ប្រាថ្នា​នឹង​តម្រេក​កើតមាន​ ​ព្រោះ​អាស្រ័យ​វិនិច្ឆ័យ​ ​សេចក្តី​ចូលចិត្ត​មាំ​កើតមាន​ ​ព្រោះ​អាស្រ័យ​ឆន្ទ​រាគ​ ​សេចក្តី​ហួងហែង​កើតមាន​ ​ព្រោះ​អាស្រ័យ​សេចក្តី​ប្រកាន់​មាំ​ ​សេចក្តី​កំណាញ់​កើតមាន​ ​ព្រោះ​អាស្រ័យ​សេចក្តី​
ថយ | ទំព័រទី ១២៤ | បន្ទាប់