ជាស​មុ​ទ័យ​ ​ជា​បច្ច័យ​នៃ​ការ​រក្សា​មាំ​។​ ​ពាក្យ​ថា​ ​សេចក្តី​កំណាញ់​ ​កើតមាន​ ​ព្រោះ​អាស្រ័យ​ការ​ហួងហែង​ ​នេះ​ប្រាកដជា​តថាគត​សំដែង​ហើយ​ ​ដោយ​ប្រការ​ដូច្នេះ​។​ ​ម្នាល​អានន្ទ​ ​ព្រោះហេតុនោះ​ ​ពាក្យ​នុ៎ះ​ ​បណ្ឌិត​ ​គួរ​ដឹង​តាម​ទំនង​ ​ដែល​សេចក្តី​កំណាញ់​ ​កើតមាន​ព្រោះ​អាស្រ័យ​ការ​ហួងហែង​នេះ​ចុះ​។​ ​ម្នាល​អានន្ទ​ ​សេចក្តី​ពិត​ថា​ ​បើ​ការ​ហួងហែង​មិន​មាន​ហើយ​ ​ដល់​សត្វ​ណាមួយ​ ​ក្នុង​ភព​ណាៗ​ ​ដោយ​អាការ​ទាំងពួង​ ​ដោយ​សភាវៈ​ទាំងពួង​ទេ​។​ ​កាលបើ​ការ​ហួងហែង​ ​មិន​មាន​ដោយ​ប្រការ​ទាំងពួង​ ​ព្រោះ​ការ​ហួងហែង​រលត់​ហើយ​ ​បើ​ដូច្នោះ​ ​តើ​សេចក្តី​កំណាញ់​ ​គប្បី​កើតមាន​ប្រាកដ​ដែរ​ឬ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ហេតុ​នុ៎ះ​មិន​មាន​ទេ​។​ ​ម្នាល​អានន្ទ​ ​ព្រោះ​ហេតុ​ដូច្នោះឯង​ ​ការ​ហួងហែង​នេះ​ ​ទើប​ជាហេតុ​ ​ជា​និទាន​ ​ជាស​មុ​ទ័យ​ ​ជា​បច្ច័យ​នៃ​សេចក្តី​កំណាញ់​។​ ​ពាក្យ​ថា​ ​សេចក្តី​ហួងហែង​ ​កើតមាន​ ​ព្រោះ​អាស្រ័យ​សេចក្តី​ប្រកាន់​មាំ​នេះ​ ​ប្រាកដជា​តថាគត​សំដែង​ហើយ​ ​ដោយ​ប្រការ​ដូច្នេះ​។​ ​ម្នាល​អានន្ទ​ ​ព្រោះហេតុនោះ​ ​ពាក្យ​នុ៎ះ​ ​បណ្ឌិត​គួរ​ដឹង​តាម​ទំនង​ ​ដែល​ការ​ហួងហែង​ ​កើតមាន​ព្រោះ​អាស្រ័យ​សេចក្តី​ប្រកាន់​មាំ​នេះ​ចុះ​។​ ​ម្នាល​អានន្ទ​ ​សេចក្តី​ពិត​ថា​ ​បើ​សេចក្តី​ប្រកាន់​មាំ​មិន​មាន
ថយ | ទំព័រទី ១២៧ | បន្ទាប់