ហើយ​ ​ដល់​សត្វ​ណាមួយ​ ​ក្នុង​ភព​ណាៗ​ ​ដោយ​អាការ​ទាំងពួង​ ​ដោយ​សភាវៈ​ទាំងពួង​។​ ​កាលបើ​សេចក្តី​ប្រកាន់​មាំ​ ​មិន​មាន​ដោយ​ប្រការ​ទាំងពួង​ ​ព្រោះ​សេចក្តី​ប្រកាន់​មាំ​រលត់​ហើយ​ ​បើ​ដូច្នោះ​ ​តើ​ការ​ហួងហែង​ ​គប្បី​មាន​ប្រាកដ​ដែរ​ឬ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ហេតុ​នុ៎ះ​មិន​មាន​ទេ​។​ ​ម្នាល​អានន្ទ​ ​ព្រោះ​ហេតុ​ដូច្នោះឯង​ ​សេចក្តី​ប្រកាន់​មាំ​នេះ​ ​ទើប​ជាហេតុ​ ​ជា​និទាន​ ​ជាស​មុ​ទ័យ​ ​ជា​បច្ច័យ​នៃ​ការ​ហួងហែង​។​ ​ពាក្យ​ថា​ ​សេចក្តី​ប្រកាន់​មាំ​ ​កើតមាន​ ​ព្រោះ​អាស្រ័យ​ឆន្ទ​រាគ​ ​នេះ​ប្រាកដជា​តថាគត​សំដែង​ហើយ​ ​ដោយ​ប្រការ​ដូច្នេះ​។​ ​ម្នាល​អានន្ទ​ ​ព្រោះហេតុនោះ​ ​ពាក្យ​នុ៎ះ​ ​បណ្ឌិត​គួរ​ដឹង​តាម​ទំនង​ ​ដែល​សេចក្តី​ប្រកាន់​មាំ​ ​កើតមាន​ព្រោះ​អាស្រ័យ​ឆន្ទ​រាគ​នេះ​ចុះ​។​ ​ម្នាល​អានន្ទ​ ​សេចក្តី​ពិត​ថា​ ​បើ​ឆន្ទ​រាគ​មិន​មាន​ហើយ​ ​ដល់​សត្វ​ណាមួយ​ ​ក្នុង​ភព​ណាៗ​ ​ដោយ​អាការ​ទាំងពួង​ ​ដោយ​សភាវៈ​ទាំងពួង​។​ ​កាលបើ​ឆន្ទ​រាគ​ ​មិន​មាន​ដោយ​ប្រការ​ទាំងពួង​ ​ព្រោះ​ឆន្ទ​រាគ​រលត់​ហើយ​ ​បើ​ដូច្នោះ​ ​តើ​សេចក្តី​ប្រកាន់​មាំ​ ​គប្បី​មាន​ប្រាកដ​ដែរ​ឬ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ហេតុ​នុ៎ះ​មិន​មាន​ទេ​។​ ​ម្នាល​អានន្ទ​ ​ព្រោះ​ហេតុ​ដូច្នោះឯង​ ​ឆន្ទ​រាគ​នេះ​ ​ទើប​ជាហេតុ​ ​ជា​និទាន​ ​ជាស​មុ​ទ័យ​ ​ជា​បច្ច័យ​នៃ​សេចក្តី​ប្រកាន់​មាំ​។​ ​ពាក្យ​ថា​ ​ឆន្ទ​រាគៈ​ ​កើតមាន​ ​ព្រោះ​អាស្រ័យ​ការវិនិច្ឆ័យ​
ថយ | ទំព័រទី ១២៨ | បន្ទាប់