ដែល​លុះ​ក្នុង​ទិដ្ឋិ​ទាំង៣ពួក​នោះ​ ​បុគ្គល​ណា​ពោល​យ៉ាងនេះ​ថា​ ​វេទនា​ជា​ខ្លួន​របស់​បុគ្គល​នោះ​ ​អ្នក​គប្បី​ពោលតប​យ៉ាងនេះ​ថា​ ​ម្នាល​អាវុសោ​ ​វេទនា​នេះ​មាន៣យ៉ាង​ ​គឺ​ ​សុខវេទនា១​ ​ទុក្ខវេទនា១​ ​អ​ទុ​ក្ខម​សុខវេទនា១​ ​បណ្តា​វេទនា​ទាំង៣នេះ​ ​អ្នក​ពិចារណា​ឃើញច្បាស់​នូវ​វេទនា​ណា​ថា​ជា​ខ្លួន​។​ ​ម្នាល​អានន្ទ​ ​សម័យ​ណា​ ​បុគ្គល​ទទួល​សុខវេទនា​ ​សម័យ​នោះ​ ​មិន​ទទួល​ទុក្ខវេទនា​ ​មិន​ទទួល​អ​ទុ​ក្ខម​សុខវេទនា​ទេ​ ​សម័យ​នោះ​ ​រមែង​ទទួល​តែ​សុខវេទនា​មួយ​យ៉ាង​។​ ​ម្នាល​អានន្ទ​ ​សម័យ​ណា​បុគ្គល​ទទួល​ទុក្ខវេទនា​ ​សម័យ​នោះ​ ​មិន​ទទួល​សុខវេទនា​ ​មិន​ទទួល​អ​ទុ​ក្ខម​សុខវេទនា​ទេ​ ​សម័យ​នោះ​ ​រមែង​ទទួល​តែ​ទុក្ខវេទនា​មួយ​យ៉ាង​។​ ​ម្នាល​អានន្ទ​ ​សម័យ​ណា​បុគ្គល​ទទួល​អ​ទុ​ក្ខម​សុខវេទនា​ ​សម័យ​នោះ​ ​មិន​ទទួល​សុខវេទនា​ ​មិន​ទទួល​ទុក្ខវេទនា​ទេ​ ​សម័យ​នោះ​ ​រមែង​ទទួល​តែ​អ​ទុ​ក្ខម​សុខវេទនា​មួយ​យ៉ាង​។​ ​ម្នាល​អានន្ទ​ ​សុខវេទនា​ក្តី​ ​ជា​ធម្មជាតិ​មិន​ទៀង​ ​ជា​ធម្មជាតិ
ថយ | ទំព័រទី ១៤២ | បន្ទាប់