បុគ្គល​ណា​ ​ពោល​យ៉ាងនេះ​ថា​ ​វេទនា​ជា​ខ្លួន​របស់​អញ​ ​បុគ្គល​នោះ​ ​កាល​ពិចារណា​នូវ​ខ្លួន​ ​តែង​ពិចារណា​ខ្លួន​ដែល​មិន​ទៀង​ ​លាយ​ច្រឡំ​ដោយ​សុខ​ ​និង​ទុក្ខ​ ​មាន​កិរិយា​កើតឡើង​ ​និង​វិនាស​ទៅជាធម្មតា​ ​ក្នុង​បច្ចុប្បន្ន​ ​ដូចសេចក្តី​ដែល​បាន​សំដែង​មកនេះ​ឯង​។​ ​ម្នាល​អានន្ទ​ ​ព្រោះ​ហេតុ​ដូច្នោះ​ ​បុគ្គល​ក្នុង​លោក​នេះ​ ​មិន​គួរ​នឹង​ពិចារណា​នូវ​ខ្លួននេះ​ថា​ ​វេទនា​ជា​ខ្លួន​របស់​អញ​ ​ដោយ​ឧបាយ​នេះ​ឡើយ​។​ ​ម្នាល​អានន្ទ​ ​បណ្តា​បុគ្គល​ដែល​លុះ​ក្នុង​ទិដ្ឋិ​ទាំង៣ពួក​នោះ​ ​បុគ្គល​ណា​ ​ពោល​យ៉ាងនេះ​ថា​ ​វេទនា​មិនមែន​ជា​ខ្លួន​របស់​អញ​ ​ព្រោះថា​ ​ខ្លួន​របស់​អញ​ ​មិនបាន​ទទួលអារម្មណ៍​ ​បុគ្គល​នោះ​ ​អ្នក​គប្បី​ពោលតប​យ៉ាងនេះ​ថា​ ​ម្នាល​អាវុសោ​ ​ការ​ទទួលអារម្មណ៍​ ​ដោយ​ប្រការ​ទាំងពួង​ ​រមែង​មាន​ក្នុង​សុទ្ធ​រូបក្ខន្ធ​(​១​)​ ​ណា​ ​សេចក្តី​ដឹងខ្លួន​ថា​ ​អាត្មាអញ​មាន​ ​គប្បី​មាន​ក្នុង​សុទ្ធ​រូបក្ខន្ធ​នោះ​ដែរ​ឬ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ហេតុ​នុ៎ះ​ ​មិន​មាន​ទេ​។​ ​ម្នាល​អានន្ទ​ ​ព្រោះ​ហេតុ​ដូច្នោះ​ ​បុគ្គល​ក្នុង​លោក​នេះ​ ​មិន​គួរ​នឹង​ពិចារណា​នូវ​ខ្លួននេះ​ថា​ ​វេទនា​មិនមែន​ជា​ខ្លួន​របស់​អញ​ ​ព្រោះថា​ខ្លួន​របស់​អញ​ ​មិន​ទទួលអារម្មណ៍​ ​ដោយ​ឧបាយ​នេះ​ឡើយ​។​ ​ម្នាល​អានន្ទ​ ​បណ្តា​បុគ្គល
​(​១​)​ ​បាន​ដល់​រូបក្ខន្ធ​ ​ដែល​ប្រាសចាក​វេទនា​ ​មាន​ធាងត្នោត​ ​និង​បង្អួច​ជាដើម​។​
ថយ | ទំព័រទី ១៤៤ | បន្ទាប់