ដែល​លុះ​ក្នុង​ទិដ្ឋិ​ទាំង៣ពួក​នោះ​ ​បុគ្គល​ណា​ ​ពោល​យ៉ាងនេះ​ថា​ ​វេទនា​មិនមែន​ជា​ខ្លួន​របស់​អញ​ ​ព្រោះថា​ខ្លួន​របស់​អញ​ ​មិនបាន​ទទួលអារម្មណ៍​ទេ​ ​ខ្លួន​របស់​អញ​ ​រមែង​ទទួល​វេទនា​ ​ឯ​វេទនា​ធម៌​ ​ជា​ខ្លួន​របស់​អញ​។​ ​បុគ្គល​នោះ​ ​អ្នក​គប្បី​ពោលតប​យ៉ាងនេះ​ថា​ ​ម្នាល​អាវុសោ​ ​វេទនា​ទាំងឡាយ​ ​គប្បី​រលត់​មិន​សេសសល់​ ​ដោយ​អាការ​ទាំងពួង​ ​ដោយ​សភាវៈ​ទាំងពួង​ ​កាលបើ​វេទនា​មិន​មាន​ ​ដោយ​ប្រការ​ទាំងពួង​ ​ព្រោះ​វេទនា​រលត់​ហើយ​ ​សេចក្តី​ដឹងខ្លួន​ថា​ ​អាត្មាអញ​ ​មាន​ ​ដូច្នេះ​ ​គប្បី​មាន​ក្នុង​រូបក្ខន្ធ​នោះ​ដែរ​ឬ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ហេតុ​នុ៎ះ​ ​មិន​មាន​ទេ​។​ ​ម្នាល​អានន្ទ​ ​ព្រោះ​ហេតុ​ដូច្នោះ​ ​បុគ្គល​ក្នុង​លោក​នេះ​ ​មិន​គួរ​នឹង​ពិចារណា​នូវ​ខ្លួននេះ​ថា​ ​វេទនា​មិនមែន​ជា​ខ្លួន​របស់​អញ​ ​ព្រោះថា​ខ្លួន​របស់​អញ​ ​មិនបាន​ទទួលអារម្មណ៍​ទេ​ ​ខ្លួន​របស់​អញ​ ​រមែង​ទទួល​វេទនា​ ​ឯ​វេទនា​ធម៌​ ​ជា​ខ្លួន​របស់​អញ​ពិត​ ​ដោយ​ឧបាយ​នេះ​ឡើយ​។​ ​
 [​៦៤​]​ ​ម្នាល​អានន្ទ​ ​កាលបើ​ភិក្ខុ​មិនបាន​ពិចារណា​នូវ​វេទនា​ថា​ជា​ខ្លួន​ ​ក៏​មិនបាន​ពិចារណា​នូវ​ខ្លួន​ថា​ ​មិនបាន​ទទួលអារម្មណ៍​ ​ក៏​មិនបាន​ពិចារណា​ថា​ ​ខ្លួន​ទទួល​វេទនា​ ​វេទនា​ធម៌​ជា​ខ្លួន​របស់​អញ​ ​ដូច្នេះ​ឡើយ​។​ ​ភិក្ខុ​នោះ​ ​កាល​ពិចារណា​យ៉ាងនេះ​ ​រមែង​មិន​ប្រកាន់​នូវ​ធម្មជាត​នីមួយ​ ​ក្នុង​លោក​ ​(​មាន​ខន្ធ​លោក​ជាដើម​)​ ​កាលបើ​មិន​ប្រកាន់​ហើយ​ ​ក៏​រមែង​មិន​តក់ស្លុត
ថយ | ទំព័រទី ១៤៥ | បន្ទាប់