កាលបើ​មិន​តក់ស្លុត​ហើយ​ ​រមែង​បរិនិព្វាន​ចំពោះខ្លួន​ឯង​ ​តែង​ដឹង​ច្បាស់​ថា​ ​កំណើត​របស់​អញ​អស់ហើយ​ ​ព្រហ្មចរិយ​ធម៌​ ​អាត្មាអញ​បាន​ប្រព្រឹត្ត​គ្រប់គ្រាន់​ហើយ​ ​សោឡស​កិច្ច​ ​អាត្មាអញ​បាន​ធ្វើ​ស្រេចហើយ​ ​កិច្ច​ដទៃ​ប្រព្រឹត្តទៅ​ ​ដើម្បី​សោឡស​កិច្ច​នេះ​ទៀត​ ​មិន​មាន​ឡើយ​។​ ​ម្នាល​អានន្ទ​ ​ភិក្ខុ​ដែល​រួច​ស្រឡះ​ ​(​ចាក​អាសវៈ​)​ ​យ៉ាងនេះ​ហើយ​ ​បើ​បុគ្គល​ណា​ ​និយាយ​យ៉ាងនេះ​ថា​ ​ទិដ្ឋិ​របស់​ភិក្ខុ​នោះ​ថា​ ​សត្វ​ខាងមុខ​អំពី​សេចក្តី​ស្លាប់​ទៅ​ ​រមែង​កើត​ទៀត​ ​ពាក្យ​នោះ​របស់​បុគ្គល​នោះ​ ​មិន​គួរ​ទេ​។​ ​ថា​ទិដ្ឋិ​របស់​ភិក្ខុ​នោះ​ថា​ ​សត្វ​ខាងមុខ​អំពី​សេចក្តី​ស្លាប់​ទៅ​ ​រមែង​មិនកើត​ទៀត​ ​ពាក្យ​នោះ​ ​របស់​បុគ្គល​នោះ​មិន​គួរ​ទេ​។​ ​ថា​ទិដ្ឋិ​របស់​ភិក្ខុ​នោះ​ថា​ ​សត្វ​ខាងមុខ​អំពី​សេចក្តី​ស្លាប់​ទៅ​ ​រមែង​កើត​ទៀត​ក៏​មាន​ ​មិនកើត​ទៀត​ក៏​មាន​ ​ពាក្យ​នោះ​ ​របស់​បុគ្គល​នោះ​ក៏​មិន​គួរ​។​ ​ថា​ទិដ្ឋិ​របស់​ភិក្ខុ​នោះ​ថា​ ​សត្វ​ខាងមុខ​អំពី​សេចក្តី​ស្លាប់​ទៅ​ ​កើត​ទៀត​ក៏​មិនមែន​ ​មិនកើត​ទៀត​ក៏​មិនមែន​ ​ពាក្យ​នោះ​ ​របស់​បុគ្គល​នោះ​ក៏​មិន​គួរ​។​ ​សេចក្តី​នោះ​ ​ព្រោះ​ហេតុ​ដូចម្តេច​។​ ​ម្នាល​អានន្ទ​ ​ឈ្មោះ​ ​និង​គន្លង​នៃ​ឈ្មោះ​ក្តី​ ​ភាសា​ ​និង​គន្លង​នៃ​ភាសា​ក្តី​ ​បញ្ញត្តិ​និង​គន្លង​នៃ​បញ្ញត្តិ​ក្តី​ ​បញ្ញា​និង​ខន្ធ​បញ្ចកៈ​ ​ដែល​គួរ​ដឹង​ដោយ​បញ្ញា​ក្តី​ ​វដ្តៈ​ក្តី​ ​តែង​ប្រព្រឹត្តទៅ​ ​ដោយ​កំណត់​ត្រឹម​ណាៗ
ថយ | ទំព័រទី ១៤៦ | បន្ទាប់