នេះ​ជា​វិញ្ញា​ណ​ដ្ឋិ​តិ​ទី៣​។​ ​ម្នាល​អានន្ទ​ ​ពួក​សត្វ​ដែល​មាន​កាយ​ដូចគ្នា​ ​មាន​សញ្ញា​ដូចគ្នា​ ​ដូច​ពួក​ទេវតា​ដែល​នៅក្នុង​សុភ​កិ​ណ្ហ​ភព​ ​នេះ​ជា​វិញ្ញា​ណ​ដ្ឋិ​តិ​ទី៤​។​ ​ម្នាល​អានន្ទ​ ​ពួក​សត្វ​ដែល​កន្លង​នូវ​រូបសញ្ញា​(​១​)​ ​ដល់​នូវ​សេចក្តី​វិនាស​ ​នៃ​បដិឃ​សញ្ញា​(​២​)​ ​និង​មិនបាន​ធ្វើ​ទុក​ក្នុងចិត្ត​ ​នូវ​នានត្ត​សញ្ញា​(​៣​)​ ​ដោយ​ប្រការ​ទាំងពួង​ ​ហើយ​ចូល​ទៅកាន់​អាកាសានញ្ចាយតន​ជ្ឈាន​ ​(​ដោយធ្វើ​ទុក​ក្នុងចិត្ត​)​ថា​ ​អាកាស​មិន​មាន​ទីបំផុត​ ​ដូច្នេះ​ ​នេះ​ជា​វិញ្ញា​ណ​ដ្ឋិ​តិ​ទី៥​។​ ​ម្នាល​អានន្ទ​ ​ពួក​សត្វ​ដែល​កន្លង​នូវ​អាកាសានញ្ចាយតន​ជ្ឈាន​ ​ដោយ​ប្រការ​ទាំងពួង​ ​ហើយ​ចូល​ទៅកាន់​វិ​ញ្ញាណ​ញ្ចា​យតន​ជ្ឈាន​ ​(​ដោយធ្វើ​ទុក​ក្នុងចិត្ត​)​ថា​ ​វិញ្ញាណ​មិន​មាន​ទីបំផុត​ ​ដូច្នេះ​ ​នេះ​ជា​វិញ្ញា​ណ​ដ្ឋិ​តិ​ទី៦​។​ ​ម្នាល​អានន្ទ​ ​ពួក​សត្វ​ដែល​កន្លង​នូវ​វិ​ញ្ញាណ​ញ្ចា​យតន​ជ្ឈាន​ ​ដោយ​ប្រការ​ទាំងពួង​ ​ហើយ​ចូល​ទៅកាន់​អា​កិ​ញ្ចញ្ញា​យតន​ជ្ឈាន​ ​(​ដោយធ្វើ​ទុក​ក្នុងចិត្ត​)​ថា​ ​អ្វី​តិចតួច​ ​ក៏​មិន​មាន​ ​ដូច្នេះ​ ​នេះ​ជា​វិញ្ញា​ណ​ដ្ឋិ​តិ​ទី៧​។​ ​ឯអាយ​ត​នៈ​ទាំងពីរ​ ​គឺ​អសញ្ញិ​សត្តា​យតនៈ​ ​(​ជាទី១​)​ ​នេវ​សញ្ញា​នា​សញ្ញា​យតនៈ​ជាទី២​។​
​(​១​)​ ​សេចក្តី​សំគាល់​ក្នុង​រូបាវចរ​ជ្ឈាន​ ​និង​អារម្មណ៍​របស់​ឈាន​នោះ​។​ ​(​២​)​ ​សេចក្តី​សំគាល់​ ​ដែល​កើតឡើង​ដោយ​វត្ថុ​ ​មាន​ចក្ខុ​ជាដើម​ ​ប៉ះពាល់​គ្នា​ ​នឹង​អារម្មណ៍​ ​មាន​រូប​ជាដើម​។​ ​(​៣​)​ ​សញ្ញា​ ​ដែល​ប្រព្រឹត្តទៅ​ក្នុង​អារម្មណ៍​ផ្សេងគ្នា​ ​ឬសញ្ញា​ដែល​ផ្សេងគ្នា​ ​(​វិសុទ្ធិមគ្គ​)​។​
ថយ | ទំព័រទី ១៤៨ | បន្ទាប់