[​៦៨​]​ ​សម័យ​នោះ​ឯង​ ​ព្រះ​អានន្ទ​មាន​អាយុ​ ​ឋិតនៅ​អំពី​ខាងក្រោយ​ព្រះមានព្រះភាគ​ ​កំពុង​ពាត់​ ​(​បក់​)​ ​ថ្វាយព្រះ​មាន​ព្រះ​ភាគ​។​ ​គ្រានោះ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​នឹង​ព្រះ​អានន្ទ​មាន​អាយុ​ថា​ ​ម្នាល​អានន្ទ​ ​អ្នក​បានឮ​ថា​ ​ពួក​ស្តេច​ក្នុង​ដែន​វជ្ជី​ ​មានការ​ប្រជុំ​គ្នា​រឿយ​ៗ​ ​មានការ​ប្រជុំ​គ្នា​ដោយ​ច្រើន​ ​ដូច្នេះ​ដែរ​ឬ​។​ ​ព្រះ​អានន្ទ​ ​ក្រាបបង្គំទូល​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ខ្ញុំ​ព្រះអង្គ​បានឮ​ដំណឹង​នេះ​ថា​ ​ពួក​ស្តេច​ក្នុង​ដែន​វជ្ជី​ ​មានការ​ប្រជុំ​គ្នា​រឿយ​ៗ​ ​មានការ​ប្រជុំ​គ្នា​ដោយ​ច្រើន​ ​ដូច្នេះ​ដែរ​។​ ​ម្នាល​អានន្ទ​ ​បើ​ពួក​ស្តេច​ក្នុង​ដែន​វជ្ជី​ ​នឹង​មានការ​ប្រជុំ​គ្នា​រឿយ​ៗ​ ​មានការ​ប្រជុំ​គ្នា​ដោយ​ច្រើន​ ​អស់​កាល​ត្រឹមណា​ ​ម្នាល​អានន្ទ​ ​សេចក្តី​ចំរើន​ ​តែង​មាន​ប្រាកដ​ ​ដល់​ពួក​ស្តេច​ក្នុង​ដែន​វជ្ជី​ ​សេចក្តី​សាបសូន្យ​មិន​មាន​ឡើយ​ ​(​អស់​កាល​ត្រឹមណោះ​)​។​ ​ម្នាល​អានន្ទ​ ​អ្នក​បានឮ​ថា​ ​ពួក​វជ្ជី​ក្សត្រិយ៍​ ​ព្រមព្រៀង​គ្នា​ប្រជុំ​ ​ព្រមព្រៀង​គ្នា​លើកលែង​ប្រជុំ​ ​ព្រមព្រៀង​គ្នា​ធ្វើ​កិច្ច​ក្នុង​ដែន​វជ្ជី​ ​ដូច្នេះ​ដែរ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ខ្ញុំ​ព្រះអង្គ​ ​បានឮ​ដំណឹង​ថា​ ​ពួក​វជ្ជី​ក្សត្រិយ៍​ ​ព្រមព្រៀង​គ្នា​ប្រជុំ​ ​ព្រមព្រៀង​គ្នា​លើកលែង​ប្រជុំ​ ​ព្រមព្រៀង​គ្នា​ធ្វើ​កិច្ច​ក្នុង​ដែន​វជ្ជី​ ​ដូច្នេះ​ដែរ​។​ ​ម្នាល​អានន្ទ​ ​បើ​ពួក​វជ្ជី​ក្សត្រិយ៍​ ​នឹង​ព្រមព្រៀង​គ្នា​ប្រជុំ​ ​ព្រមព្រៀង​គ្នា​លើកលែង​ប្រជុំ​ ​ព្រមព្រៀង​គ្នា​ធ្វើ​កិច្ច​ក្នុង​ដែន​វជ្ជី​ ​អស់​កាល​ត្រឹមណា
ថយ | ទំព័រទី ១៥៧ | បន្ទាប់