ខ្ញុំ​ព្រះអង្គ​ ​បានឮ​ដំណឹង​នេះ​ថា​ ​ពួក​វជ្ជី​ក្សត្រិយ៍​ ​តែង​ធ្វើសក្ការៈ​ ​គោរព​ ​រាប់អាន​ ​បូជា​ពួក​វជ្ជី​ក្សត្រិយ៍​ ​ដែល​មាន​ព្រះជន្ម​ច្រើនជាង​វជ្ជី​ក្សត្រិយ៍​ទាំងឡាយ​ ​ទាំង​ជឿ​ពាក្យ​ដែល​គួរ​ស្តាប់​ ​របស់​ពួក​ក្សត្រិយ៍​ ​ដែល​មាន​ព្រះជន្ម​ច្រើន​ទាំងនោះ​ ​ថា​ជា​ពាក្យ​គួរ​ស្តាប់​ ​ដូច្នេះ​ដែរ​។​ ​ម្នាល​អានន្ទ​ ​បើ​ពួក​វជ្ជី​ក្សត្រិយ៍​ ​នឹង​ធ្វើសក្ការៈ​ ​គោរព​ ​រាប់អាន​ ​បូជា​ពួក​វជ្ជី​ក្សត្រិយ៍​ ​ដែល​មាន​ព្រះជន្ម​ច្រើនជាង​វជ្ជី​ក្សត្រិយ៍​ទាំងឡាយ​ ​ទាំង​ជឿ​ពាក្យ​គួរ​ស្តាប់​ ​របស់​ពួក​ក្សត្រិយ៍​ ​ដែល​មាន​ព្រះជន្ម​ច្រើន​ទាំងនោះ​ ​អស់​កាល​ត្រឹមណា​ ​ម្នាល​អានន្ទ​ ​សេចក្តី​ចំរើន​ ​តែង​មាន​ប្រាកដ​ដល់​ពួក​វជ្ជី​ក្សត្រិយ៍​ ​សេចក្តី​សាបសូន្យ​ ​មិន​មាន​ឡើយ​ ​(​អស់​កាល​ត្រឹមណោះ​)​។​ ​ម្នាល​អានន្ទ​ ​អ្នក​បានឮ​ថា​ ​ពួក​វជ្ជី​ក្សត្រិយ៍​ ​មិន​កំហែង​ ​បង្ខំ​ពួក​ស្រី​ក្នុង​ត្រកូល​ ​ពួក​កុមារី​ក្នុង​ត្រកូល​ ​ឲ្យ​នៅ​រួម​ ​ដូច្នេះ​ដែរ​ឬ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ខ្ញុំ​ព្រះអង្គ​ ​បានឮ​ដំណឹង​នេះ​ថា​ ​ពួក​វជ្ជី​ក្សត្រិយ៍​ ​មិន​កំហែង​ ​បង្ខំ​ពួក​ស្រី​ក្នុង​ត្រកូល​ ​ពួក​កុមារី​ក្នុង​ត្រកូល​ ​ឲ្យ​នៅ​រួម​ ​ដូច្នេះ​ដែរ​។​ ​ម្នាល​អានន្ទ​ ​បើ​ពួក​វជ្ជី​ក្សត្រិយ៍​ ​នឹង​មិន​កំហែង​ ​បង្ខំ​ពួក​ស្រី​ក្នុង​ត្រកូល​ ​ពួក​កុមារី​ ​ក្នុង​ត្រកូល​ ​ឲ្យ​នៅ​រួម​ ​អស់​កាល​ត្រឹមណា​ ​ម្នាល​អានន្ទ​ ​សេចក្តី​ចំរើន​ ​តែង​មាន​ប្រាកដ​ ​ដល់​ពួក​វជ្ជី​ក្សត្រិយ៍​ ​សេចក្តី​សាបសូន្យ​ ​មិន​មាន​ឡើយ​ ​(​អស់​កាល​ត្រឹមណោះ​)​។​ ​ម្នាល​អានន្ទ​ ​អ្នក​បានឮ​ថា
ថយ | ទំព័រទី ១៥៩ | បន្ទាប់