ពួក​វជ្ជី​ក្សត្រិយ៍​ ​តែង​ធ្វើសក្ការៈ​ ​គោរព​ ​រាប់អាន​ ​បូជា​ចេតិយ​(​១​)​ ​ក្នុង​ដែន​វជ្ជី​ ​របស់​ពួក​អ្នក​ដែន​វជ្ជី​ ​ដែល​នៅ​ខាងក្នុង​នគរ​ក្តី​ ​ខាងក្រៅ​នគរ​ក្តី​ ​និង​មិន​ធ្វើ​គ្រឿងបូជា​ប្រកបដោយ​ធម៌​ ​ដែលគេ​ធ្លាប់​ថ្វាយ​ ​ធ្លាប់ធ្វើ​ដល់​ចេតិយ​ទាំងនោះ​ ​ឲ្យ​សាបសូន្យ​ទៅ​ ​ដូច្នេះ​ដែរ​ឬ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ខ្ញុំ​ព្រះអង្គ​ ​បានឮ​ដំណឹង​នេះ​ថា​ ​ពួក​វជ្ជី​ក្សត្រិយ៍​ ​តែង​ធ្វើសក្ការៈ​ ​គោរព​ ​រាប់អាន​ ​បូជា​ចេតិយ​ ​ក្នុង​ដែន​វជ្ជី​ ​របស់​ពួក​អ្នក​ដែន​វជ្ជី​ ​ដែល​នៅ​ខាងក្នុង​នគរ​ក្តី​ ​ខាងក្រៅ​នគរ​ក្តី​ ​និង​មិន​ធ្វើ​គ្រឿងបូជា​ប្រកបដោយ​ធម៌​ ​ដែលគេ​ធ្លាប់​ថ្វាយ​ ​ធ្លាប់ធ្វើ​ដល់​ចេតិយ​ទាំងនោះ​ ​ឲ្យ​សាបសូន្យ​ទៅ​ ​ដូច្នេះ​ដែរ​។​ ​ម្នាល​អានន្ទ​ ​បើ​ពួក​វជ្ជី​ក្សត្រិយ៍​ ​នឹង​ធ្វើសក្ការៈ​ ​គោរព​ ​រាប់អាន​ ​បូជា​ចេតិយ​ ​ក្នុង​ដែន​វជ្ជី​ ​របស់​ពួក​អ្នក​ដែន​វជ្ជី​ ​ដែល​នៅ​ខាងក្នុង​នគរ​ក្តី​ ​ខាងក្រៅ​នគរ​ក្តី​ ​និង​មិន​ធ្វើ​គ្រឿងបូជា​ប្រកបដោយ​ធម៌​ ​ដែលគេ​ធ្លាប់​ថ្វាយ​ ​ធ្លាប់ធ្វើ​ដល់​ចេតិយ​ទាំងនោះ​ ​ឲ្យ​សាបសូន្យ​ទៅ​ ​អស់​កាល​ត្រឹមណា​ ​ម្នាល​អានន្ទ​ ​សេចក្តី​ចំរើន​ ​តែង​មាន​ប្រាកដ​ ​ដល់​ពួក​វជ្ជី​ក្សត្រិយ៍​ ​សេចក្តី​សាបសូន្យ​ ​មិន​មាន​ឡើយ​ ​(​អស់​កាល​ត្រឹមណោះ​)​។​ ​ម្នាល​អានន្ទ​ ​អ្នក​បានឮ​ថា​ ​ពួក​វជ្ជី​ក្សត្រិយ៍​ ​បាន​ចាត់ចែង​ត្រឹមត្រូវ​ ​នូវ​ការ​រក្សា​ការពារ​ ​និង​ការគ្រប់គ្រង​ ​ប្រកបដោយ​ធម៌​ ​ក្នុង​អរហន្ត​ទាំងឡាយ​ ​ដោយ​បំណង​ថា​ ​
​(​១​)​ ​ទីកន្លែង​ទេវតា​ ​ដែលគេ​ធ្លាប់​គោរព​ ​(​អដ្ឋកថា​)​
ថយ | ទំព័រទី ១៦០ | បន្ទាប់