ធ្វើ​ម្តេច​ហ្ន៎​ ​ព្រះអរហន្ត​ទាំងឡាយ​ ​ដែល​មិនទាន់​មក​ ​ក៏​សូមឲ្យ​មកកាន់​ដែន​របស់​យើង​ ​ព្រះអរហន្ត​ទាំងឡាយ​ ​ដែល​មក​ស្រាប់ហើយ​ ​ក៏​សូមឲ្យ​គង់នៅ​ជា​សុខ​ ​ក្នុង​ដែន​របស់​យើង​ ​ដូច្នេះ​ដែរ​ឬ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ខ្ញុំ​ព្រះអង្គ​ ​បានឮ​ដំណឹង​នេះ​ថា​ ​ពួក​វជ្ជី​ក្សត្រិយ៍​ ​បាន​ចាត់ចែង​ដោយ​ត្រឹមត្រូវ​ ​នូវ​ការ​រក្សា​ការពារ​ ​និង​ការគ្រប់គ្រង​ប្រកបដោយ​ធម៌​ ​ក្នុង​ព្រះអរហន្ត​ទាំងឡាយ​ ​ដោយ​បំណង​ថា​ ​ធ្វើ​ម្តេច​ហ្ន៎​ ​ព្រះអរហន្ត​ទាំងឡាយ​ ​ដែល​មិនទាន់​មក​ ​ក៏​សូមឲ្យ​មកកាន់​ដែន​របស់​យើង​ ​ព្រះអរហន្ត​ទាំងឡាយ​ ​ដែល​មក​ស្រាប់ហើយ​ ​ក៏​សូមឲ្យ​គង់នៅ​ជា​សុខ​ ​ក្នុង​ដែន​របស់​យើង​ ​ដូច្នេះ​ដែរ​។​ ​ម្នាល​អានន្ទ​ ​បើ​ពួក​វជ្ជី​ក្សត្រិយ៍​ ​នឹង​ចាត់ចែង​ដោយ​ត្រឹមត្រូវ​ ​នូវ​ការ​រក្សា​ការពារ​ ​និង​ការគ្រប់គ្រង​ប្រកបដោយ​ធម៌​ ​ក្នុង​ព្រះអរហន្ត​ទាំងឡាយ​ ​ដោយ​បំណង​ថា​ ​ធ្វើ​ម្តេច​ហ្ន៎​ ​ព្រះអរហន្ត​ទាំងឡាយ​ ​ដែល​មិនទាន់​មក​ ​ក៏​សូមឲ្យ​មកកាន់​ដែន​របស់​យើង​ ​ព្រះអរហន្ត​ទាំងឡាយ​ ​ដែល​មក​ស្រាប់ហើយ​ ​ក៏​សូមឲ្យ​គង់នៅ​ជា​សុខ​ ​ក្នុង​ដែន​របស់​យើង​ ​អស់​កាល​ត្រឹមណា​ ​ម្នាល​អានន្ទ​ ​សេចក្តី​ចំរើន​ ​តែង​មាន​ប្រាកដ​ដល់​ពួក​វជ្ជី​ក្សត្រិយ៍​ ​សេចក្តី​សាបសូន្យ​ ​មិន​មាន​ឡើយ​ ​(​អស់​កាល​ត្រឹមណោះ​)​។​
ថយ | ទំព័រទី ១៦១ | បន្ទាប់