បាន​ក្រាបបង្គំទូល​ព្រះមានព្រះភាគ​ ​ដូច្នេះ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ភិក្ខុសង្ឃ​ប្រជុំ​គ្នា​ហើយ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​សូម​ព្រះមានព្រះភាគ​ ​សំគាល់​នូវ​កាលគួរ​នឹង​ស្តេច​ទៅ​ក្នុង​កាល​ឥឡូវនេះ​។​ ​លំដាប់នោះ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ក្រោក​អំពី​អាសនៈ​ ​ហើយ​ស្តេច​ចូល​ទៅកាន់​ឧបដ្ឋានសាលា​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ទ្រង់​គង់​លើ​អាសនៈ​ ​ដែលគេ​ក្រាល​ទុក​។​ ​លុះ​ព្រះមានព្រះភាគ​ ​គង់នៅ​ហើយ​ ​ក៏​ទ្រង់​ត្រាស់​នឹង​ភិក្ខុ​ទាំងឡាយ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​ ​នឹង​សំដែង​ ​អ​បរិ​ហា​និ​យ​ធម៌​ ​៧ប្រការ​ ​ដល់​អ្នក​ទាំងឡាយ​ ​ចូរ​អ្នក​ទាំងឡាយ​ ​ស្តាប់​ភាសិត​នោះ​ ​ចូរ​ប្រុង​ធ្វើ​ទុក​ក្នុងចិត្ត​ឲ្យ​ល្អ​ចុះ​ ​តថាគត​នឹង​សំដែង​ប្រាប់​។​ ​ភិក្ខុ​ទាំងឡាយ​នោះ​ ​ក៏​ទទួល​ព្រះបន្ទូល​នៃ​ព្រះមានព្រះភាគ​ដោយ​ពាក្យ​ថា​ ​ព្រះករុណា​ព្រះអង្គ​។​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​ដូច្នេះ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បើ​ពួក​ភិក្ខុ​នឹង​ប្រជុំ​គ្នា​រឿយ​ៗ​ ​ប្រជុំ​គ្នា​ដោយ​ច្រើន​ ​អស់​កាល​ត្រឹមណា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សេចក្តី​ចំរើន​ ​តែង​មាន​ប្រាកដ​ ​ដល់​ពួក​ភិក្ខុ​ ​សេចក្តី​សាបសូន្យ​ ​មិន​មាន​ឡើយ​ ​(​អស់​កាល​ត្រឹមណោះ​)​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បើ​ពួក​ភិក្ខុ​នឹង​ព្រមព្រៀង​គ្នា​ប្រជុំ​ ​ព្រមព្រៀង​គ្នា​លើក​ទីប្រជុំ​ ​ព្រមព្រៀង​គ្នា​ធ្វើ​កិច្ច​របស់​សង្ឃ​ ​អស់​កាល​ត្រឹមណា
ថយ | ទំព័រទី ១៦៤ | បន្ទាប់