ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បើ​ពួក​ភិក្ខុ​នឹង​មាន​សេចក្តី​ប្រាថ្នា​ ​ក្នុង​សេនាសនៈ​ទាំងឡាយ​ ​ដែល​តាំងនៅ​ក្នុង​ព្រៃ​(​១​)​ ​អស់​កាល​ត្រឹមណា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សេចក្តី​ចំរើន​ ​តែង​មាន​ប្រាកដ​ ​ដល់​ពួក​ភិក្ខុ​ ​សេចក្តី​សាបសូន្យ​ ​មិន​មាន​ឡើយ​ ​(​អស់​កាល​ត្រឹមណោះ​)​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បើ​ពួក​ភិក្ខុ​នឹង​ប្រុងស្មារតី​ក្នុង​ខ្លួន​ថា​ ​ធ្វើ​ម្តេច​ហ្ន៎​ ​ពួក​សព្រហ្មចារី​(​២​)​ ​មាន​សីលធម៌​ជាទីស្រឡាញ់​ ​ដែល​មិនទាន់​មកដល់​ ​ក៏​សូមឲ្យ​និមន្ត​មក​ ​ពួក​សព្រហ្មចារី​ ​មាន​សីលធម៌​ជាទីស្រឡាញ់​ ​ដែល​មកដល់​ហើយ​ ​សូមឲ្យ​នៅជា​សុខ​ ​ដូច្នេះ​ ​អស់​កាល​ត្រឹមណា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សេចក្តី​ចំរើន​ ​តែង​មាន​ប្រាកដ​ ​ដល់​ពួក​ភិក្ខុ​ ​សេចក្តី​សាបសូន្យ​ ​មិន​មាន​ឡើយ​ ​(​អស់​កាល​ត្រឹមណោះ​)​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បើ​អ​បរិ​ហា​និ​យ​ធម៌​ទាំង៧នេះ​ ​នឹង​ឋិតនៅ​ក្នុង​ភិក្ខុ​ទាំងឡាយ​ ​ឬថា​ ​ភិក្ខុ​ទាំងឡាយ​នឹង​ប្រតិបត្តិ​ ​ក្នុង​អ​បរិ​ហា​និ​យ​ធម៌​ទាំង៧នេះ​ ​អស់​កាល​ត្រឹមណា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សេចក្តី​ចំរើន​ ​តែង​មាន​ប្រាកដ​ ​ដល់​ពួក​ភិក្ខុ​ ​សេចក្តី​សាបសូន្យ​ ​មិន​មាន​ឡើយ​ ​(​អស់​កាល​ត្រឹមណោះ​)​។​
​(​១​)​ ​អដ្ឋកថា​ ​ថា​ ​ប្រទេស​ដែល​នៅ​ឆ្ងាយ​ពី​ស្រុក​កំណត់​ ​៥០០ជួរ​ធ្នូ​ឡើង​ទៅ​។​ ​(​២​)​ ​ភិក្ខុ​មាន​ព្រហ្មចារ្យ​ស្មើគ្នា​។​
ថយ | ទំព័រទី ១៦៦ | បន្ទាប់