[​៧១​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​នឹង​សំដែង​ ​អ​បរិ​ហា​និ​យ​ធម៌​ ​៧ដទៃទៀត​ ​ដល់​អ្នក​ទាំងឡាយ​ ​ចូរ​អ្នក​ទាំងឡាយ​ ​ស្តាប់​ភាសិត​នោះ​ ​ចូរ​ប្រុង​ធ្វើ​ទុក​ក្នុងចិត្ត​ដោយ​ល្អ​ចុះ​ ​តថាគត​នឹង​សំដែង​ប្រាប់​។​ ​ភិក្ខុ​ទាំងនោះ​ ​ទទួល​ព្រះបន្ទូល​នៃ​ព្រះមានព្រះភាគ​ ​ដោយ​ពាក្យ​ថា​ ​ព្រះករុណា​ព្រះអង្គ​។​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​ដូច្នេះ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បើ​ពួក​ភិក្ខុ​មិនជា​អ្នកមាន​ការងារ​ ​ជាទី​ត្រេកអរ​(​១​)​ ​មិន​ត្រេកអរ​ក្នុង​ការងារ​ ​មិន​ប្រក​បរឿយៗ​ ​នូវ​ភាវៈ​ជា​អ្នកមាន​ការងារ​ ​ជាទី​ត្រេកអរ​ ​អស់​កាល​ត្រឹមណា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សេចក្តី​ចំរើន​ ​តែង​មាន​ប្រាកដ​ ​ដល់​ពួក​ភិក្ខុ​ ​សេចក្តី​សាបសូន្យ​ ​មិន​មាន​ឡើយ​ ​(​អស់​កាល​ត្រឹមណោះ​)​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បើ​ពួក​ភិក្ខុ​នឹង​មិនជា​អ្នកមាន​ការ​និយាយ​ ​(​តិរច្ឆានកថា​)​ ​ជាទី​ត្រេកអរ​ ​មិន​ត្រេកអរ​ក្នុង​ការ​និយាយ​ ​(​តិរច្ឆានកថា​)​ ​មិន​ប្រក​បរឿយៗ​ ​នូវ​ភាវៈ​ជា​អ្នកមាន​ការ​និយាយ​ ​(​តិរច្ឆានកថា​)​ ​ជាទី​ត្រេកអរ​ ​អស់​កាល​ត្រឹមណា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សេចក្តី​ចំរើន​ ​តែង​មាន​ប្រាកដ​ ​ដល់​ពួក​ភិក្ខុ​ ​សេចក្តី​សាបសូន្យ​ ​មិន​មាន​ឡើយ​ ​(​អស់​កាល​ត្រឹមណោះ​)​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បើ​ពួក​ភិក្ខុ​នឹង​មិនជា​អ្នកមាន​សេចក្តី​ដេកលក់​ ​ជាទី​ត្រេកអរ​ ​មិន​ត្រេកអរ​ក្នុង​សេចក្តី​ដេកលក់​ ​មិន​ប្រក​បរឿយៗ​ ​នូវ​ភាវៈ​ជា​អ្នកមាន​សេចក្តី​ដេកលក់​ ​ជាទី​ត្រេកអរ​
​(​១​)​ ​សំដៅយក​កិច្ច​របស់​ភិក្ខុ​ ​មាន​ដេរ​ចីវរ​ជាដើម​ ​បើ​ភិក្ខុ​ណា​ធ្វើ​កិច្ច​នោះ​អស់១ថ្ងៃ​ទាំងមូល​ ​មិន​មាន​ពេល​រៀនសូត្រ​សោះ​ ​ភិក្ខុ​នោះ​ ​ទើប​ឈ្មោះថា​ ​ត្រេកអរ​នឹង​ការងារ​ ​បើ​ភិក្ខុ​ដែល​ធ្វើការងារ​ខ្លះ​ ​ប្រកប​ការរៀនសូត្រ​ខ្លះ​ក្នុង១ថ្ងៃ​ៗ​ ​ភិក្ខុ​នោះ​ ​មិន​ឈ្មោះថា​ត្រេកអរ​នឹង​ការងារ​ឡើយ​។​
ថយ | ទំព័រទី ១៦៧ | បន្ទាប់