អស់​កាល​ត្រឹមណា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សេចក្តី​ចំរើន​ ​តែង​មាន​ប្រាកដ​ ​ដល់​ពួក​ភិក្ខុ​ ​សេចក្តី​សាបសូន្យ​ ​មិន​មាន​ឡើយ​ ​(​អស់​កាល​ត្រឹមណោះ​)​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បើ​ពួក​ភិក្ខុ​នឹង​មិនជា​អ្នកមាន​គ្នីគ្នា​ជាទី​ត្រេកអរ​ ​មិន​ត្រេកអរ​ក្នុង​ការ​មាន​គ្នីគ្នា​ ​មិន​ប្រក​បរឿយៗ​ ​នូវ​ភាវៈ​ជា​អ្នកមាន​គ្នីគ្នា​ ​ជាទី​ត្រេកអរ​ ​អស់​កាល​ត្រឹមណា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សេចក្តី​ចំរើន​ ​តែង​មាន​ប្រាកដ​ ​ដល់​ពួក​ភិក្ខុ​ ​សេចក្តី​សាបសូន្យ​ ​មិន​មាន​ឡើយ​ ​(​អស់​កាល​ត្រឹមណោះ​)​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បើ​ពួក​ភិក្ខុ​នឹង​មិន​មាន​សេចក្តី​ប្រាថ្នា​អាក្រក់​ ​មិន​លុះ​ក្នុង​អំណាច​សេចក្តី​ប្រាថ្នា​អាក្រក់​ ​អស់​កាល​ត្រឹមណា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សេចក្តី​ចំរើន​ ​តែង​មាន​ប្រាកដ​ ​ដល់​ពួក​ភិក្ខុ​ ​សេចក្តី​សាបសូន្យ​ ​មិន​មាន​ឡើយ​ ​(​អស់​កាល​ត្រឹមណោះ​)​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បើ​ពួក​ភិក្ខុ​នឹង​មិន​មាន​មិត្រ​អាក្រក់​ ​មិន​មាន​សំឡាញ់​អាក្រក់​ ​មិនជា​អ្នក​ងាក​ទៅ​រក​បុគ្គល​អាក្រក់​ ​អស់​កាល​ត្រឹមណា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សេចក្តី​ចំរើន​ ​តែង​មាន​ប្រាកដ​ ​ដល់​ពួក​ភិក្ខុ​ ​សេចក្តី​សាបសូន្យ​ ​មិន​មាន​ឡើយ​ ​(​អស់​កាល​ត្រឹមណោះ​)​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បើ​ពួក​ភិក្ខុ​នឹង​មិនដល់​នូវ​សេចក្តី​បន្ធូរបន្ថយ​ព្យាយាម​ក្នុង​ចន្លោះ​ ​ដោយ​ការ​ត្រាស់​ដឹង​នូវ​គុណវិសេស​ត្រឹមតែ​ជាន់ក្រោម​ ​អស់​កាល​ត្រឹមណា​ ​ម្នាល​ភិក្ខុ​ទាំង
ថយ | ទំព័រទី ១៦៨ | បន្ទាប់