នៅក្នុង​ពួក​ភិក្ខុ​ ​ឬ​ពួក​ភិក្ខុ​ប្រតិបត្តិ​ ​ក្នុង​អ​បរិ​ហា​និ​យ​ធម៌​ទាំង៧នេះ​ ​អស់​កាល​ត្រឹមណា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សេចក្តី​ចំរើន​ ​តែង​មាន​ប្រាកដ​ ​ដល់​ពួក​ភិក្ខុ​ ​សេចក្តី​សាបសូន្យ​ ​មិន​មាន​ឡើយ​ ​(​អស់​កាល​ត្រឹមណោះ​)​។​
 [​៧៣​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​នឹង​សំដែង​ ​អ​បរិ​ហា​និ​យ​ធម៌​ ​៧ដទៃទៀត​ ​ដល់​អ្នក​ទាំងឡាយ​ ​ចូរ​អ្នក​ទាំងឡាយ​ ​ស្តាប់​ភាសិត​នោះ​ ​ចូរ​ប្រុង​ធ្វើ​ទុក​ក្នុងចិត្ត​ដោយ​ល្អ​ចុះ​ ​តថាគត​នឹង​សំដែង​ប្រាប់​។​ ​ពួក​ភិក្ខុ​ទាំងនោះ​ ​ទទួល​ព្រះបន្ទូល​នៃ​ព្រះមានព្រះភាគ​ ​ដោយ​ពាក្យ​ថា​ ​ព្រះករុណា​ព្រះអង្គ​។​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​ដូច្នេះ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បើ​ពួក​ភិក្ខុ​នឹង​ចំរើន​សតិ​សម្ពោ​ជ្ឈង្គ​ ​(​ហេតុ​នៃ​ធម៌​ ​ជា​គ្រឿង​ត្រាស់​ដឹង​ ​គឺ​សេចក្តី​រលឹក​)​។​បេ​។​ ​ចំរើន​ធម្ម​វិ​ចយ​សម្ពោ​ជ្ឈង្គ​ ​(​ហេតុ​នៃ​ធម៌​ជា​គ្រឿង​ត្រាស់​ដឹង​ ​គឺ​បញ្ញា​ ​ជា​គ្រឿង​ពិចារណា​)​។​ ​ចំរើន​វីរិយ​សម្ពោ​ជ្ឈង្គ​ ​(​ហេតុ​នៃ​ធម៌​ជា​គ្រឿង​ត្រាស់​ដឹង​ ​គឺ​ព្យាយាម​)​។​ ​ចំរើន​បី​តិ​សម្ពោ​ជ្ឈង្គ​ ​(​ហេតុ​នៃ​ធម៌​ជា​គ្រឿង​ត្រាស់​ដឹង​ ​គឺ​សេចក្តី​ឆ្អែត​ស្កប់​ក្នុង​ធម៌​)​។​ ​ចំ​រើ​នប​ស្ស​ទ្ធិ​សម្ពោ​ជ្ឈង្គ​ ​(​ហេតុ​នៃ​ធម៌​ជា​គ្រឿង​ត្រាស់​ដឹង​ ​គឺ​សេចក្តី​ស្ងប់​រម្ងាប់​)​។​ ​ចំរើន​សមា​ធិ​សម្ពោ​ជ្ឈង្គ​ ​(​ហេតុ​នៃ​ធម៌​ជា​គ្រឿង​ត្រាស់​ដឹង​ ​គឺ​សេច​ក្តី​ដម្កល់​ចិត្ត​មាំ​)​។​ ​ចំរើន​ឧបេក្ខា​សម្ពោ​ជ្ឈង្គ​ ​(​ហេតុ​នៃ​ធម៌​ជា​គ្រឿង​ត្រាស់​ដឹង​ ​គឺ​សេចក្តី​ព្រងើយ
ថយ | ទំព័រទី ១៧០ | បន្ទាប់