ក្នុង​ការ​លះ​នូវ​អកុសល​វិតក្កៈ​)​។​ ​ចំរើន​វិរាគ​សញ្ញា​ ​(​សេចក្តី​សំគាល់​ក្នុង​ព្រះនិព្វាន​ ​ដែល​ប្រាសចាក​តម្រេក​)​។​ ​ចំរើន​និរោធ​សញ្ញា​ ​(​សេចក្តី​សំគាល់​ក្នុង​ព្រះនិព្វាន​ ​ជា​គ្រឿងរ​លត់​ទុក្ខ​)​ ​អស់​កាល​ត្រឹមណា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សេចក្តី​ចំរើន​ ​តែង​មាន​ប្រាកដ​ ​ដល់​ពួក​ភិក្ខុ​ ​សេចក្តី​សាបសូន្យ​ ​មិន​មាន​ឡើយ​ ​(​អស់​កាល​ត្រឹមណោះ​)​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បើ​អ​បរិ​ហា​និ​យ​ធម៌​ទាំង៧នេះ​ ​នឹង​ឋិតនៅ​ក្នុង​ពួក​ភិក្ខុ​ ​ឬ​ពួក​ភិក្ខុ​ប្រតិបត្តិ​ ​ក្នុង​អ​បរិ​ហា​និ​យ​ធម៌​ទាំង៧នេះ​ ​អស់​កាល​ត្រឹមណា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សេចក្តី​ចំរើន​ ​តែង​មាន​ប្រាកដ​ ​ដល់​ពួក​ភិក្ខុ​ ​សេចក្តី​សាបសូន្យ​ ​មិន​មាន​ឡើយ​ ​(​អស់​កាល​ត្រឹមណោះ​)​។​
 [​៧៥​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​នឹង​សំដែង​ ​អ​បរិ​ហា​និ​យ​ធម៌​ ​៦ដទៃទៀត​ ​ដល់​អ្នក​ទាំងឡាយ​ ​ចូរ​អ្នក​ទាំងឡាយ​ ​ស្តាប់​ភាសិត​នោះ​ ​ចូរ​ប្រុង​ធ្វើ​ទុក​ក្នុងចិត្ត​ដោយ​ល្អ​ចុះ​ ​តថាគត​នឹង​សំដែង​ប្រាប់​។​ ​ពួក​ភិក្ខុ​ទាំងនោះ​ ​ទទួល​ព្រះបន្ទូល​នៃ​ព្រះមានព្រះភាគ​ ​ដោយ​ពាក្យ​ថា​ ​ព្រះករុណា​ព្រះអង្គ​។​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​ដូច្នេះ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បើ​ពួក​ភិក្ខុ​នឹង​ប្រុង​ដម្កល់​កាយ​កម្ម​ ​ប្រកបដោយ​មេត្តា​ ​ក្នុង​សព្រហ្មចារី​ទាំងឡាយ​ ​ទាំង​ក្នុង​ទី​ចំពោះមុខ​ ​និង​ទី​កំបាំងមុខ​ ​អស់​កាល​ត្រឹមណា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សេចក្តី​ចំរើន​ ​តែង​មាន​ប្រាកដ​ ​ដល់​ពួក​ភិក្ខុ​ ​សេចក្តី​
ថយ | ទំព័រទី ១៧២ | បន្ទាប់