ពួក​ភិក្ខុ​ជា​អ្នកមានសីល​ស្មើគ្នា​ ​ដោយ​សព្រហ្មចារី​ទាំងឡាយ​ ​ក្នុង​សីល​ទាំងឡាយ​ ​មាន​សភាព​យ៉ាងនោះ​ ​ទាំង​ក្នុង​ទី​ចំពោះមុខ​ ​និង​ក្នុង​ទី​កំបាំងមុខ​ ​អស់​កាល​ត្រឹមណា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សេចក្តី​ចំរើន​ ​តែង​មាន​ប្រាកដ​ ​ដល់​ពួក​ភិក្ខុ​ ​សេចក្តី​សាបសូន្យ​ ​មិន​មាន​ឡើយ​ ​(​អស់​កាល​ត្រឹមណោះ​)​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ទិដ្ឋិ​ណា​ដែល​ឥត​ទោស​ ​ជាទី​ស្រោចស្រង់​សត្វ​ ​ប្រព្រឹត្តទៅ​ដើម្បី​អស់​សេចក្តី​ទុក្ខ​ដោយ​ប្រពៃ​ ​ដល់​អ្នកធ្វើ​តាម​ទិដ្ឋិ​នោះ​ ​ពួក​ភិក្ខុ​ជា​អ្នកមាន​ទិដ្ឋិ​ស្មើគ្នា​ ​ដោយ​សព្រហ្មចារី​ទាំងឡាយ​ ​ក្នុង​ទិដ្ឋិ​មាន​សភាព​យ៉ាងនោះ​ ​ទាំង​ក្នុង​ទី​ចំពោះមុខ​ ​និង​ក្នុង​ទី​កំបាំងមុខ​ ​អស់​កាល​ត្រឹមណា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សេចក្តី​ចំរើន​ ​តែង​មាន​ប្រាកដ​ ​ដល់​ពួក​ភិក្ខុ​ ​សេចក្តី​សាបសូន្យ​ ​មិន​មាន​ឡើយ​ ​(​អស់​កាល​ត្រឹមណោះ​)​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បើ​អ​បរិ​ហា​និ​យ​ធម៌​ទាំង៦នេះ​ ​នឹង​ឋិតនៅ​ក្នុង​ពួក​ភិក្ខុ​ ​ឬ​ពួក​ភិក្ខុ​ប្រតិបត្តិ​ ​ក្នុង​អ​បរិ​ហា​និ​យ​ធម៌​ទាំង៦នេះ​ ​អស់​កាល​ត្រឹមណា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សេចក្តី​ចំរើន​ ​តែង​មាន​ប្រាកដ​ ​ដល់​ពួក​ភិក្ខុ​ ​សេចក្តី​សាបសូន្យ​ ​មិន​មាន​ឡើយ​ ​(​អស់​កាល​ត្រឹមណោះ​)​។​ ​កាលដែល​ព្រះមានព្រះភាគ​ ​គង់​លើ​ភ្នំ​គិជ្ឈកូដ​ ​ទៀប​ក្រុង​រាជគ្រឹះ​នោះ​ឯង​ ​ទ្រង់​ធ្វើ​ធម្មី​កថា​ជាច្រើន​ ​ដល់​ភិក្ខុ​ទាំងឡាយ​យ៉ាងនេះ​ថា​ ​សីល​ដូច្នេះ​ ​សមាធិ​ដូច្នេះ
ថយ | ទំព័រទី ១៧៤ | បន្ទាប់