ម្នាល​សារីបុត្ត​ ​ព្រះមានព្រះភាគ​ទាំងឡាយ​ណា​ ​ជា​អរហន្ត​សម្មាសម្ពុទ្ធ​ ​ដែល​នឹង​មាន​ក្នុង​អនាគតកាល​ ​ព្រះមានព្រះភាគ​ទាំងអស់​នោះ​ ​អ្នក​បាន​កំណត់​ ​ដឹង​ច្បាស់​នូវ​ចិត្ត​ ​ដោយចិត្ត​របស់​ខ្លួន​ថា​ ​ព្រះមានព្រះភាគ​ទាំងនោះ​ ​នឹង​មាន​សីល​យ៉ាងនេះ​ ​ដូច្នេះ​ផង​ ​នឹង​មានធម៌​យ៉ាងនេះ​។​ ​នឹង​មាន​បញ្ញា​យ៉ាងនេះ​។​ ​នឹង​មានធម៌​ជា​គ្រឿង​នៅ​យ៉ាងនេះ​។​ ​ព្រះមានព្រះភាគ​ទាំងនោះ​ ​នឹង​មានចិត្ត​រួច​ស្រឡះ​ហើយ​ ​ចាក​អាសវៈ​យ៉ាងនេះ​ ​ដូច្នេះ​ដែរ​ឬទេ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ហេតុ​នុ៎ះ​ ​ខ្ញុំ​ព្រះអង្គ​កំណត់​ដឹង​មិនបានទេ​។​ ​ម្នាល​សារីបុត្ត​ ​តថាគត​ ​ជា​អរហន្ត​សម្មាសម្ពុទ្ធ​ ​ក្នុង​កាល​ឥឡូវនេះ​ ​អ្នក​បាន​កំណត់​ដឹង​ច្បាស់​នូវ​ចិត្ត​ ​ដោយចិត្ត​របស់​ខ្លួន​ថា​ ​ព្រះមានព្រះភាគ​ ​មាន​សីល​យ៉ាងនេះ​ ​ដូច្នេះ​ផង​ ​មានធម៌​យ៉ាងនេះ​។​ ​មាន​បញ្ញា​យ៉ាងនេះ​។​ ​មានធម៌​ជា​គ្រឿង​នៅ​យ៉ាងនេះ​។​ ​ព្រះមានព្រះភាគ​ ​មានចិត្ត​រួច​ស្រឡះ​ហើយ​ ​ចាក​អាសវៈ​យ៉ាងនេះ​ ​ដូច្នេះ​ដែរ​ឬ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ហេតុ​នុ៎ះ​ ​ខ្ញុំ​ព្រះអង្គ​កំណត់​ដឹង​មិនបានទេ​។​ ​ម្នាល​សារីបុត្ត​ ​បើ​អ្នក​គ្មាន​ញាណ​ ​ជា​គ្រឿង​កំណត់​ដឹងចិត្ត​របស់​ព្រះអរហន្ត​ ​សម្មាសម្ពុទ្ធ​ទាំងឡាយ​ ​ដែល​មាន​ក្នុង​អតីតកាល​ ​អនាគតកាល​ ​បច្ចុប្បន្ន​កាល​ទាំង​នុ៎ះ​ទេ​ ​ម្នាល​សារីបុត្ត​ ​ម្តេច​ឡើយ​ ​ក៏​អ្នកពោល​អាសភិវាចា​ ​ដ៏​លើសលុប​នេះ​ ​ក្នុង​កាល​ឥឡូវនេះ​ ​អ្នក​ប្រកាន់​បន្លឺ​ឡើង​ហើយ​នូវ​សីហនាទ
ថយ | ទំព័រទី ១៧៨ | បន្ទាប់