[​១១​]​ ​លំដាប់នោះ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ចេញ​អំពី​ទី​សម្ងំ​ ​ក្នុង​សាយណ្ហសម័យ​ ​ស្តេច​ចូល​ទៅ​ឯ​កុដិ​ក​រេ​រិម​ណ្ឌល​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​គង់​លើ​អាសនៈ​ ​ដែលគេ​ក្រាល​ថ្វាយ​។​ ​លុះ​ព្រះមានព្រះភាគ​ ​គង់​ស៊ប់​ហើយ​ ​ទើប​ត្រាស់​នឹង​ភិក្ខុ​ទាំងឡាយ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ ​ប្រជុំ​គ្នា​និយាយ​អ្វី​ហ្ន៎​ ​អម្បាញ់មិញ​នេះ​ ​អន្តរាកថា​ដូចម្តេច​ ​ដែល​អ្នក​ទាំងឡាយ​បញ្ឈប់​ទៅ​។​ ​កាលបើ​ព្រះមានព្រះភាគ​ ​ត្រាស់​សួរ​យ៉ាងនេះ​ហើយ​ ​ភិក្ខុ​ទាំងនោះ​ ​ក៏​ក្រាបបង្គំទូល​ព្រះមានព្រះភាគ​ដូច្នេះ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​កាល​ព្រះមានព្រះភាគ​ ​ស្តេច​ចេញទៅ​ ​មិនយូរ​ប៉ុន្មាន​ ​អន្តរាកថា​នេះ​ ​ក៏​កើតឡើង​ ​ដល់​ខ្ញុំ​ព្រះអង្គ​ទាំងឡាយ​ ​ក្នុង​ទីនេះ​ថា​ ​ម្នាល​អាវុសោ​ ​អស្ចារ្យ​ណាស់​ ​ម្នាល​អាវុសោ​ ​ហេតុ​មិនដែល​មាន​ ​ក៏​ទៅជា​មាន​ ​ព្រះ​តថាគត​ ​ទ្រង់​មាន​ឫទ្ធិ​ច្រើន​ ​មាន​អានុភាព​ច្រើនណាស់​ហ្ន៎​ ​អម្បាលដូច​ព្រះ​អតីត​ពុទ្ធ​ទាំងឡាយ​ ​ដែល​ទ្រង់​ផ្តាច់ផ្តិល​ ​នូវ​កិលេស​ ​ជា​គ្រឿង​ញុំាង​សត្វ​ឲ្យ​មានដំណើរ​យឺតយូរ​ ​ទ្រង់​ផ្តាច់ផ្តិល​នូវ​កម្ម​ ​ជា​គ្រឿង​ញុំាង​សត្វ​ឲ្យ​វិលវល់​ ​ទ្រង់​គ្រប​សង្កត់​នូវ​កម្ម​ ​ជា​គ្រឿង​ញុំាង​សត្វ​ឲ្យ​វិលវល់​ ​ទ្រង់​កន្លង​បង់​នូវ​ទុក្ខ​ទាំងពួង​ ​ទ្រង់​បរិនិព្វាន​ទៅ​ហើយ​ ​ក៏​ព្រះ​តថាគត​ ​រលឹក​ឃើញ​ព្រះ​ជាតិ​ផង​ ​រលឹក​ឃើញ​ព្រះនាម​ផង​
ថយ | ទំព័រទី ១៨ | បន្ទាប់