ព្រះមានព្រះភាគ​ ​ទ្រង់ទត​ឃើញ​មនុស្ស​ទាំងនោះ​ ​ពួក​ខ្លះ​កំពុង​ស្វែងរក​ទូក​ ​ពួក​ខ្លះ​កំពុង​ស្វែងរក​ផែ​ ​ពួក​ខ្លះ​កំពុង​ចង​ក្បូន​ ​បំណង​នឹង​ឆ្លង​អំពី​ត្រើយម្ខាង​ ​ទៅ​ត្រើយម្ខាង​។​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ជ្រាប​ច្បាស់​នូវ​ហេតុ​នុ៎ះហើយ​ ​ក៏​ទ្រង់​បន្លឺ​ឧទាន​នេះ​ ​ក្នុង​វេលា​នោះ​ថា​
​ជន​ទំាង​ឡាយ​ណា​ ​ឆ្លងទន្លេ​ ​និង​ស្ទឹង​ ​គឺ​តណ្ហា​ ​ដែល​ជ្រាលជ្រៅ​ធំ​ទូលាយ​បាន​ ​ជន​ទាំងឡាយ​នោះ​ ​រមែង​ធ្វើ​ស្ពាន​ ​គឺ​អរិយមគ្គ​ ​លះបង់​ទី​ទំនាប​ដែល​ពេញដោយ​ទឹក​ ​ឆ្លងផុត​ទៅ​បាន​ ​ចំណែក​ជន​ធម្មតា​ ​លុះតែ​ចង​ក្បូន​ ​ទើប​ឆ្លង​ទៅ​បាន​ ​ឯ​ពួក​ជន​ជា​អ្នកប្រាជ្ញ​ ​(​មិនបាច់​ក្បូន​)​ ​ក៏​ឆ្លង​ទៅ​បាន​។​

​ចប់​ ​ពុទ្ធ​ភាណវារៈ​ ​ទី១​។​


 ​[​៨៦​]​ ​លំដាប់នោះ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​នឹង​ព្រះ​អានន្ទ​មាន​អាយុ​ថា​ ​ម្នាល​អានន្ទ​ ​មក​ ​យើង​នឹង​ទៅកាន់​កោដិ​គ្រាម​។​ ​ព្រះ​អានន្ទ​មាន​អាយុ​ ​ទទួល​ព្រះបន្ទូល​ព្រះមានព្រះភាគ​ថា​ ​ព្រះករុណា​ព្រះអង្គ​។​ ​ទើប​ព្រះមានព្រះភាគ​ ​ទ្រង់​ស្តេច​ទៅដល់​កោដិ​គ្រាម​ ​ព្រមដោយ​ភិក្ខុសង្ឃ​ជាច្រើន​។​ ​បានឮ​ថា​ ​ព្រះមានព្រះភាគ​ ​ទ្រង់​គង់​ក្នុង​កោដិ​គ្រាម​នោះ​។​ ​ក្នុង​ទីនោះ​ឯង​ ​ព្រះមានព្រះភាគ
ថយ | ទំព័រទី ១៩៣ | បន្ទាប់