[​៨៨​]​ ​បានឮ​ថា​ ​កាល​ព្រះមានព្រះភាគ​ ​គង់នៅ​ក្នុង​កោដិ​គ្រាម​នោះ​ឯង​ ​ទ្រង់​ធ្វើ​ធម្មី​កថា​ជាច្រើន​ ​ចំពោះ​ភិក្ខុ​ទាំងឡាយ​យ៉ាងនេះ​ថា​ ​សីល​ដូច្នេះ​ ​សមាធិ​ដូច្នេះ​ ​បញ្ញា​ដូច្នេះ​ ​សមាធិ​ដែល​អប់រំ​ដោយ​សីល​ហើយ​ ​រមែង​មានផល​ច្រើន​ ​មាន​អានិសង្ស​ច្រើន​ ​បញ្ញា​ដែល​អប់រំ​ដោយ​សមាធិ​ហើយ​ ​រមែង​មានផល​ច្រើន​ ​មាន​អានិសង្ស​ច្រើន​ ​ចិត្ត​ដែល​អប់រំ​ដោយ​បញ្ញា​ហើយ​ ​រមែង​រួច​ស្រឡះ​ចាក​អាសវៈ​ទាំងឡាយ​ ​ដោយ​ប្រពៃ​ ​គឺ​កាមាសវៈ​ ​ភវាសវៈ​ ​អវិជ្ជា​សវៈ​។​
 [​៨៩​]​ ​លុះ​ព្រះមានព្រះភាគ​ ​ទ្រង់​គង់នៅ​ក្នុង​កោដិ​គ្រាម​ ​តាម​សមគួរ​ដល់​ពុទ្ធ​អធ្យាស្រ័យ​ហើយ​ ​ទ្រង់​ត្រាស់​ហៅ​ព្រះ​អានន្ទ​មាន​អាយុ​ ​មក​ថា​ ​ម្នាល​អានន្ទ​ ​មក​ ​យើង​នឹង​ទៅកាន់​នា​ទិ​ក​គ្រាម​។​ ​ព្រះ​អានន្ទ​មាន​អាយុ​ ​ទទួល​ព្រះបន្ទូល​ព្រះមានព្រះភាគ​ថា​ ​ព្រះករុណា​ព្រះអង្គ​។​ ​ទើប​ព្រះមានព្រះភាគ​ ​ទ្រង់​ស្តេច​ទៅដល់​នា​ទិ​ក​គ្រាម​នោះ​ ​ព្រមដោយ​ភិក្ខុសង្ឃ​ជាច្រើន​។​ ​បានឮ​ថា​ ​ព្រះមានព្រះភាគ​ ​ទ្រង់​គង់​ក្នុង​ផ្ទះសំណាក់​ដែល​ធ្វើ​ដោយ​ឥដ្ឋ​ ​ក្នុង​នា​ទិ​ក​គ្រាម​នោះ​។​ ​លំដាប់នោះ​ ​ព្រះ​អានន្ទ​មាន​អាយុ​ ​ចូល​ទៅ​គាល់​ព្រះមានព្រះភាគ​ ​លុះ​ចូល​ទៅដល់​ហើយ​
ថយ | ទំព័រទី ១៩៦ | បន្ទាប់