បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ឧបា​សក​ឈ្មោះ​ភ​ដៈ​។​បេ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ឧបាសក​ឈ្មោះ​សុភ​ដៈ​ ​ធ្វើ​មរណកាល​ក្នុង​នា​ទិ​ក​គ្រាម​ ​គតិ​របស់​ឧបាសក​នោះ​ដូចម្តេច​ ​បរលោក​ដូចម្តេច​។​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​អានន្ទ​ ​សា​ឡ្ហ​ភិក្ខុ​ ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ដោយ​បញ្ញា​ដ៏​ឧត្តម​ ​ដោយខ្លួនឯង​ ​នូវ​ចេ​តោ​វិមុត្តិ​ ​និង​បញ្ញា​វិមុត្តិ​ ​មិន​មាន​អាសវៈ​ ​ព្រោះ​អស់​ទៅ​នៃ​អាសវៈ​ ​សម្រេចសម្រាន្ត​នៅ​ ​ដោយ​ឥរិយាបថ​ទាំង៤​ ​ក្នុង​បច្ចុប្បន្ន​ ​ម្នាល​អានន្ទ​ ​នន្ទា​ភិក្ខុនី​ ​ជា​ឱបបាតិក​សត្វ​ ​បរិនិព្វាន​ក្នុង​សុទ្ធាវាស​ព្រហ្មលោក​នោះ​ ​ជា​បុគ្គល​លែង​វិលត្រឡប់​ចាកលោក​នោះ​ ​ព្រោះ​អស់​ទៅ​នៃ​សំយោជនៈ៥​ ​ជា​ចំណែកខាង​ក្រោម​ ​(​អនាគាមី​)​ ​ម្នាល​អានន្ទ​ ​សុទត្ត​ឧបាសក​ ​ជាស​ក​ទា​គាមី​ ​ត្រឡប់​មកកាន់​លោក​នេះ​ម្តង​ទៀត​ ​នឹង​ធ្វើ​នូវ​ទីបំផុត​នៃ​ទុក្ខ​ ​ព្រោះ​អស់​ទៅ​នៃ​សំយោជនៈ៣​ ​ដោយមាន​រាគៈ​ ​ទោសៈ​ ​មោហៈ​ស្រាលស្តើង​ ​ម្នាល​អានន្ទ​ ​សុជាតា​ឧបាសិកា​ ​ជា​សោតាបន្ន​បុគ្គល​ ​ជា​បុគ្គល​លែង​ធ្លាក់ទៅក្នុង​អបាយ​ ​ជា​បុគ្គល​ទៀង​ ​មានការ​ត្រាស់​ដឹង​ទៅខាងមុខ​ ​ព្រោះ​អស់​ទៅ​នៃ​សំយោជនៈ៣​ ​ម្នាល​អានន្ទ​ ​ក​កុ​ធៈ​ឧបាសក​ ​ជា​ឱបបាតិក​សត្វ​ ​បរិនិព្វាន​ក្នុង​សុទ្ធាវាស​ព្រហ្មលោក​នោះ​ ​ជា​បុគ្គល​លែង​វិលត្រឡប់​ចាកលោក​នោះ​ ​ព្រោះ​អស់​ទៅ​នៃ​សំយោជនៈ៥​ ​ជា​ចំណែកខាង​ក្រោម
ថយ | ទំព័រទី ១៩៨ | បន្ទាប់