បាន​ជា​ព្រះ​អតីត​ពុទ្ធ​ទាំងឡាយ​ ​ដែល​ទ្រង់​ផ្តាច់ផ្តិល​នូវ​កិលេស​ ​ជា​គ្រឿង​ញុំាង​សត្វ​ ​ឲ្យ​មានដំណើរ​យឺតយូរ​ ​ទ្រង់​ផ្តាច់ផ្តិល​នូវ​កម្ម​ ​ជា​គ្រឿង​ញុំាង​សត្វ​ឲ្យ​វិលវល់​ ​ទ្រង់​គ្រប​សង្កត់​នូវ​កម្ម​ ​ជា​គ្រឿង​ញុំាង​សត្វ​ឲ្យ​វិលវល់​ ​ទ្រង់​កន្លង​បង់​នូវ​ទុក្ខ​ទាំងពួង​ ​ទ្រង់​បរិនិព្វាន​ទៅ​ហើយ​ ​ក៏​ព្រះ​តថាគត​ ​រលឹក​ឃើញ​ព្រះ​ជាតិ​ផង​ ​រលឹក​ឃើញ​ព្រះនាម​ផង​។​បេ​។​ ​រលឹក​ឃើញ​សាវក​សន្និបាត​ផង​ថា​ ​ព្រះមានព្រះភាគ​ទាំងនោះ​ ​មាន​ព្រះ​ជាតិ​យ៉ាងនេះ​ខ្លះ​ ​មាន​ព្រះនាម​យ៉ាងនេះ​ខ្លះ​។​បេ​។​ ​ព្រះមានព្រះភាគ​ទាំងនោះ​ ​មាន​វិមុត្តិ​យ៉ាងនេះ​ខ្លះ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​អន្តរាកថា​នេះឯង​ ​ដែល​ខ្ញុំ​ព្រះអង្គ​ទាំងឡាយ​ ​បញ្ឈប់​ទៅ​ ​ព្រោះ​ព្រះមានព្រះភាគ​ ​ស្តេច​មកដល់​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ធម្មធាតុ​ណា​ ​ដែល​ព្រះ​តថាគត​ ​ត្រាស់​ដឹង​ហើយដោយ​ល្អ​ ​ធម្មធាតុ​នុ៎ះ​ ​ព្រះ​តថាគត​ ​ត្រាស់​ដឹង​ឯង​ដោយ​ល្អ​ហើយ​ ​បាន​ជា​ព្រះ​អតីត​ពុទ្ធ​ទាំងឡាយ​ ​ដែល​ទ្រង់​ផ្តាច់ផ្តិល​ ​នូវ​កិលេស​ ​ជា​គ្រឿង​ញុំាង​សត្វ​ឲ្យ​មានដំណើរ​យឺតយូរ​ ​ទ្រង់​ផ្តាច់ផ្តិល​នូវ​កម្ម​ ​ជា​គ្រឿង​ញុំាង​សត្វ​ឲ្យ​វិលវល់​ ​ទ្រង់​គ្រប​សង្កត់​ ​នូវ​កម្ម​ជា​គ្រឿង​ញុំាង​សត្វ​ឲ្យ​វិលវល់​ ​ទ្រង់​កន្លង​បង់​នូវ​ទុក្ខ​ទាំងពួង​ ​ទ្រង់​បរិនិព្វាន​ទៅ​ហើយ​ ​ក៏​តថាគត​ ​រលឹក​ឃើញ​ព្រះ​ជាតិ​ផង​ ​រលឹក​ឃើញ​ព្រះនាម​ផង​ ​រលឹក​ឃើញ​ព្រះ​គោត្រ​ផង​ ​រលឹក​ឃើញ​ប្រមាណ​នៃ​ព្រះជន្មាយុ​ផង​ ​រលឹក​ឃើញ​គូ​នៃ
ថយ | ទំព័រទី ២០ | បន្ទាប់