ជា​បុគ្គល​ទៀង​ ​មាន​សេចក្តី​ត្រាស់​ដឹង​ទៅខាងមុខ​ ​ព្រោះ​អស់​ទៅ​នៃ​សំយោជនៈ៣​ ​ម្នាល​អានន្ទ​ ​សត្វ​ដែល​ជា​មនុស្ស​ ​ធ្វើ​មរណកាល​ដោយហេតុ​ណា​ ​ហេតុ​នោះ​ ​មិនជា​អស្ចារ្យ​ទេ​ ​ព្រោះ​កាលបើ​មនុស្ស​នោះ​ៗ​ ​ធ្វើ​មរណកាល​ហើយ​ ​អ្នក​ទាំងឡាយ​មុខ​ជា​នឹង​មករ​កត​ថា​គត​ ​ហើយ​សួរ​នូវ​ដំណើរ​នុ៎ះ​ ​ម្នាល​អានន្ទ​ ​នេះ​ជា​សេចក្តី​លំបាក​ដល់​តថាគត​ណាស់​ ​ម្នាល​អានន្ទ​ ​ព្រោះហេតុនោះ​ ​អរិយសាវ័ក​ប្រកបដោយ​ធម្មបរិយាយ​ណា​ ​កាលបើ​ប្រាថ្នា​នឹង​ព្យាករ​ ​ក៏​គប្បី​ព្យាករ​ខ្លួនឯង​ ​ដោយខ្លួនឯង​ថា​ ​អាត្មាអញ​ ​អស់​នរក​ហើយ​ ​អស់​កំណើត​តិរច្ឆាន​ហើយ​ ​អស់​បេ​ត្តិ​វិស័យ​ហើយ​ ​អស់​អបាយ​ទុគ្គតិ​វិនិបាត​ហើយ​ ​អាត្មាអញ​ជា​សោតាបន្ន​បុគ្គល​ ​លែង​ធ្លាក់ចុះ​ហើយ​ ​ជា​បុគ្គល​ទៀង​ ​មាន​សេចក្តី​ត្រាស់​ដឹង​ទៅ​ក្នុង​ខាងមុខ​ដូច្នេះ​ ​តថាគត​នឹង​សំដែង​ធម្មបរិយាយ​នោះ​ឈ្មោះ​ ​ធម្មា​ទាសៈ​ ​(​ធម៌​ដូច​កញ្ចក់ឆ្លុះ​)​ ​ម្នាល​អានន្ទ​ ​អរិយសាវ័ក​ប្រកបដោយ​ធម្មបរិយាយ​ណា​ ​កាលបើ​ត្រូវការ​នឹង​ព្យាករ​ ​ក៏​គប្បី​ព្យាករ​ខ្លួនឯង​ ​ដោយខ្លួនឯង​ថា​ ​អាត្មាអញ​ ​អស់​នរក​ហើយ​ ​អស់​កំណើត​តិរច្ឆាន​ហើយ​ ​អស់​បេ​ត្តិ​វិស័យ​ហើយ​ ​អស់​អបាយ​ទុគ្គតិ​វិនិបាត​ហើយ​ ​អាត្មាអញ​ជា​សោតាបន្ន​បុគ្គល​ ​លែង​ធ្លាក់ចុះ​ហើយ​ ​ជា​បុគ្គល​ទៀង​ ​មាន​សេចក្តី​ត្រាស់​ដឹង​ទៅ​ក្នុង​ខាងមុខ​ដូច្នេះ​ ​ចុះ​ធម្មបរិយាយ​ ​ឈ្មោះ​ធម្មា​ទាសៈ​នោះ​ ​តើ​ដូចម្តេច​ ​ម្នាល​អានន្ទ​ ​អរិយសាវ័ក
ថយ | ទំព័រទី ២០០ | បន្ទាប់