ពួក​ភិក្ខុ​ណា​ ​មិនដែល​ឃើញ​ពួក​ទេវតា​ ​នៅក្នុង​ឋាន​តាវត្តិង្ស​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ទាំងនោះ​ ​ចូរ​មើល​លិ​ច្ឆ​វិ​បរិសទ្យ​ ​ចូរ​សង្កេតមើល​លិ​ច្ឆ​វិ​បរិសទ្យ​ ​ពិនិត្យមើល​លិ​ច្ឆ​វិ​បរិសទ្យ​ ​ដែល​ប្រហែលគ្នា​នឹង​ទេវតា​ ​នៅក្នុង​ឋាន​តាវត្តិង្ស​។​ ​គ្រានោះ​ ​ស្តេច​លិ​ច្ឆ​វី​ទាំងនោះ​ក៏​ទៅ​ដោយ​យាន​ ​កំណត់​ត្រឹម​ទី​ដែល​បរ​យាន​ទៅ​បាន​ ​ហើយ​ចុះ​អំពី​យាន​ ​ស្តេច​ទៅ​ ​ដោយ​ព្រះ​បាទា​ ​ចូល​ទៅ​គាល់​ព្រះមានព្រះភាគ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​ក្រាប​ថ្វាយបង្គំ​ព្រះមានព្រះភាគ​ ​រួច​គង់​ក្នុង​ទីសម​គួរ​។​ ​លុះ​ស្តេច​លិ​ច្ឆ​វី​ទាំងនោះ​ ​គង់​ក្នុង​ទីសម​គួរ​ហើយ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ពន្យល់​ឲ្យ​ឃើញច្បាស់​ ​ឲ្យ​កាន់​យក​ ​ឲ្យ​អាច​ហ៊ាន​ ​ឲ្យ​រីករាយ​ ​ដោយ​ធម្មី​កថា​។​ ​ស្តេច​លិ​ច្ឆ​វី​ទាំងនោះ​ ​លុះ​ព្រះមានព្រះភាគ​ ​ទ្រង់​ពន្យល់​ឲ្យ​ឃើញច្បាស់​ ​ឲ្យ​កាន់​យក​ ​ឲ្យ​អាច​ហ៊ាន​ ​ឲ្យ​រីករាយ​ ​ដោយ​ធម្មី​កថា​ហើយ​ ​ក៏​ក្រាបបង្គំទូល​ព្រះមានព្រះភាគ​យ៉ាងនេះ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​សូម​ព្រះមានព្រះភាគ​ ​ព្រមទាំង​ព្រះភិក្ខុ​សង្ឃ​ ​ទទួល​ភត្ត​របស់ខ្ញុំ​ព្រះអង្គ​ ​ដើម្បី​ឆាន់​ក្នុង​ថ្ងៃស្អែក​។​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​លិ​ច្ឆ​វី​ទាំងឡាយ​ ​តថាគត​បាន​ទទួល​ភត្ត​ ​របស់​នាង​អម្ព​បាលី​ផ្កាមាស​ ​ដើម្បី​ឆាន់​ក្នុង​ថ្ងៃស្អែក​រួច​ទៅ​ហើយ​។​ ​លំដាប់នោះ​ ​ស្តេច​លិ​ច្ឆ​វី​ទាំងនោះ​ ​ផ្ទាត់​ម្រាម​ព្រះហស្ត​ ​ហើយ​ពោល​ថា​ ​ម្នាល​គ្នាយើង​ ​ពួក​យើង​ ​ឲ្យ​នាង​អម្ព​បាលី​ឈ្នះ​បាន​ហើយ​តើ​ហ្ន៎​ ​
ថយ | ទំព័រទី ២០៨ | បន្ទាប់