សាវ័ក​ផង​ ​រលឹក​ឃើញ​សាវក​សន្និបាត​ផង​ថា​ ​ព្រះមានព្រះភាគ​ទាំងនោះ​ ​មាន​ព្រះ​ជាតិ​យ៉ាងនេះ​ខ្លះ​ ​មាន​ព្រះនាម​យ៉ាងនេះ​ខ្លះ​។​បេ​។​ ​ព្រះមានព្រះភាគ​ទាំងនោះ​ ​មាន​វិមុត្តិ​យ៉ាងនេះ​ខ្លះ​ ​ទាំង​ពួក​ទេវតា​ ​ក៏បាន​ប្រាប់​សេចក្តី​នុ៎ះ​ ​ដល់​តថាគត​ដែរ​ ​បាន​ជា​ព្រះ​អតីត​ពុទ្ធ​ទាំងឡាយ​ ​ដែល​ទ្រង់​ផ្តាច់ផ្តិល​នូវ​កិលេស​ ​ជា​គ្រឿង​ញុំាង​សត្វ​ឲ្យ​មានដំណើរ​យឺតយូរ​ ​ទ្រង់​ផ្តាច់ផ្តិល​នូវ​កម្ម​ ​ជា​គ្រឿង​ញុំាង​សត្វ​ឲ្យ​វិលវល់​ ​ទ្រង់​គ្រប​សង្កត់​នូវ​កម្ម​ជា​គ្រឿង​ញុំាង​សត្វ​ឲ្យ​វិលវល់​ ​ទ្រង់​កន្លង​បង់​នូវ​ទុក្ខ​ទាំងពួង​ ​ទ្រង់​បរិនិព្វាន​ទៅ​ហើយ​ ​ក៏​តថាគត​ ​រលឹក​ឃើញ​ព្រះ​ជាតិ​ផង​ ​រលឹក​ឃើញ​ព្រះនាម​ផង​។​បេ​។​ ​រលឹក​ឃើញ​សាវក​សន្និបាត​ផង​ថា​ ​ព្រះមានព្រះភាគ​ទាំងនោះ​ ​មាន​ព្រះ​ជាតិ​យ៉ាងនេះ​ខ្លះ​ ​មាន​ព្រះនាម​យ៉ាងនេះ​។​បេ​។​ ​ព្រះមានព្រះភាគ​ទាំងនោះ​ ​មាន​វិមុត្តិ​យ៉ាងនេះ​ខ្លះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ ​ចង់​ស្តាប់​ធម្មី​កថា​ ​ដ៏​ប្រកបដោយ​បុព្វេ​និវាស​ ​ឲ្យ​ច្រើនជាង​ប្រមាណ​ដែរ​ឬទេ​។​ ​ភិក្ខុ​ទាំងនោះ​ ​ក្រាបបង្គំទូល​ថា​ ​បពិត្រ​ព្រះមានព្រះភាគ​ ​កាល​នេះ​ជា​កាលគួរ​ ​ដើម្បី​ធ្វើ​នូវ​ធម្មី​កថា​នុ៎ះហើយ​ ​បពិត្រ​ព្រះ​សុគត​ ​កាល​នេះ​ជា​កាលគួរ​ ​ដើម្បី​ធ្វើ​នូវ​ធម្មី​កថា​នុ៎ះហើយ​ ​សូម​ព្រះមានព្រះភាគ​ ​ធ្វើ​នូវ​ធម្មី​កថា​ ​ដែល​ប្រកបដោយ​បុព្វេ​និវាស​ ​ឲ្យ​ច្រើនជាង​ប្រមាណ​ចុះ​ ​ភិក្ខុ​ទាំងឡាយ​ ​បាន​ស្តាប់​ធម្មី​កថា​ ​របស់​ព្រះមានព្រះភាគ​ហើយ​
ថយ | ទំព័រទី ២១ | បន្ទាប់