បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ខ្ញុំ​ព្រះអង្គ​ ​សូម​ថ្វាយ​អារាម​នេះ​ ​ដល់​ព្រះភិក្ខុ​សង្ឃ​ ​មាន​ព្រះពុទ្ធ​ជា​ប្រធាន​។​ ​ព្រះមានព្រះភាគ​ ​ក៏​ទ្រង់​ទទួល​នូវ​អារាម​។​ ​លំដាប់នោះ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ញុំា​ងនាង​អម្ព​បាលី​ផ្កាមាស​ ​ឲ្យ​ឃើញច្បាស់​ ​ឲ្យ​កាន់​យក​ ​ឲ្យ​អាចហាន​ ​ឲ្យ​រីករាយ​ ​ដោយ​ធម្មី​កថា​ ​ហើយ​ទ្រង់​ក្រោក​ចាក​អាសនៈ​ ​ស្តេច​ចេញទៅ​។​ ​បានឮ​ថា​ ​ព្រះមានព្រះភាគ​ ​ដែល​ទ្រង់​គង់​ក្នុង​អម្ព​បាលិ​វ័ន​ ​ទៀប​ក្រុង​វេសាលី​នោះ​ ​ទ្រង់​ធ្វើ​ធម្មី​កថា​ជាច្រើន​ ​ដល់​ភិក្ខុ​ទាំងឡាយ​យ៉ាងនេះ​ថា​ ​សីល​ដូច្នេះ​ ​សមាធិ​ដូច្នេះ​ ​បញ្ញា​ដូច្នេះ​ ​សមាធិ​ដែល​អប់រំ​ដោយ​សីល​ហើយ​ ​រមែង​មានផល​ច្រើន​ ​មាន​អានិសង្ស​ច្រើន​ ​បញ្ញា​ដែល​អប់រំ​ដោយ​សមាធិ​ហើយ​ ​រមែង​មានផល​ច្រើន​ ​មាន​អានិសង្ស​ច្រើន​ ​ចិត្ត​ដែល​អប់រំ​ដោយ​បញ្ញា​ហើយ​ ​រមែង​រួច​ស្រឡះ​ចាក​អាសវៈ​ទាំងឡាយ​ ​ដោយ​ប្រពៃ​ ​គឺ​កាមាសវៈ​ ​ភវាសវៈ​ ​អវិជ្ជា​សវៈ​។​
 [​៩៣​]​ ​លុះ​ព្រះមានព្រះភាគ​ ​ទ្រង់​គង់នៅ​ក្នុង​អម្ព​បាលិ​វ័ន​ ​តាម​សមគួរ​ដល់​ពុទ្ធ​អធ្យាស្រ័យ​ហើយ​ ​បាន​ត្រាស់​នឹង​ព្រះ​អានន្ទ​មាន​អាយុ​ថា​ ​ម្នាល​អានន្ទ​ ​មក​ ​យើង​នឹង​ចូល​ទៅកាន់​វេ​ឡុវ​គ្រាម​។​ ​ព្រះ​អានន្ទ​មាន​អាយុ​ ​ទទួល​ព្រះបន្ទូល​ព្រះមានព្រះភាគ​ ​ដោយ​ពាក្យ​ថា​ ​ព្រះករុណា​ព្រះអង្គ​។​ ​គ្រានោះ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ស្តេច​ទៅដល់​វេ​ឡុវ​គ្រាម​ ​ព្រមដោយ​ភិក្ខុសង្ឃ​ជាច្រើន​។​ ​បានឮ​ថា​
ថយ | ទំព័រទី ២១០ | បន្ទាប់