ដល់​តថាគត​ឡើយ​ ​បើ​ដូច្នោះ​ ​គួរតែ​តថាគត​គ្រប​សង្កត់​អាពាធ​នេះ​ ​ដោយ​សេចក្តី​ព្យាយាម​ ​ហើយ​អធិដ្ឋាន​ជីវិតសង្ខារ​ ​សម្រេច​ឥរិយាបថ​សិន​ចុះ​។​ ​ទើប​ព្រះមានព្រះភាគ​ ​ទ្រង់​គ្រប​សង្កត់​អាពាធ​នោះ​ ​ដោយ​សេចក្តី​ព្យាយាម​ ​ហើយ​ទ្រង់​អធិដ្ឋាន​នូវ​ជីវិតសង្ខារ​។​ ​អាពាធ​នៃ​ព្រះមានព្រះភាគ​នោះ​ ​ក៏​រម្ងាប់​ទៅ​ក្នុង​កាលនោះ​ឯង​។​ ​លុះ​ព្រះមានព្រះភាគ​ ​សះស្បើយ​អំពី​អាពាធ​ហើយ​ ​ទើបនឹង​ស្បើយ​ចាក​ពី​អាពាធ​មិនយូរ​ប៉ុន្មាន​ ​ទ្រង់​ស្តេច​ចេញ​អំពី​វិហារ​ ​ទៅ​គង់​លើ​អាសនៈ​ ​ដែលគេ​បាន​ក្រាល​ទុក​ ​ត្រង់​ម្លប់​វិហារ​។​ ​គ្រានោះ​ឯង​ ​ព្រះ​អានន្ទ​មាន​អាយុ​ ​ចូល​ទៅ​គាល់​ព្រះមានព្រះភាគ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​ក្រាប​ថ្វាយបង្គំ​ព្រះមានព្រះភាគ​ ​ហើយ​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​។​ ​លុះ​ព្រះ​អានន្ទ​មាន​អាយុ​ ​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​ហើយ​ ​ក៏​ក្រាបបង្គំទូល​ព្រះមានព្រះភាគ​ដូច្នេះ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ខ្ញុំ​ព្រះអង្គ​ ​បានឃើញ​ព្រះមានព្រះភាគ​ ​ទ្រង់​បាន​សេចក្តី​សប្បាយ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ខ្ញុំ​ព្រះអង្គ​ ​បានឃើញ​ព្រះមានព្រះភាគ​អត់ធន់​បាន​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ក៏​កាយ​របស់ខ្ញុំ​ព្រះអង្គ​ ​ហាក់ដូចជា​ស្រយុត​ស្រយង់​ពេក​ណាស់​ ​សូម្បី​ទិស​ទាំងឡាយ​ ​ក៏​មិន​ប្រាកដ​ដល់​ខ្ញុំ​ព្រះអង្គ​ ​សូម្បី​ធម៌​ទាំងឡាយ​ ​ក៏​មិន​ច្បាស់លាស់​ ​ដល់​ខ្ញុំ​ព្រះអង្គ​
ថយ | ទំព័រទី ២១២ | បន្ទាប់