ម្នាល​អានន្ទ​ ​រទេះ​ចាស់​ដែល​បរ​ទៅ​បាន​ ​ព្រោះ​ការ​អប​ដោយ​ឫស្សី​ ​យ៉ាងណាមិញ​ ​ម្នាល​អានន្ទ​ ​កាយ​របស់​តថាគត​ ​នឹង​ប្រព្រឹត្តទៅ​បាន​ ​ដូចជា​រទេះ​ ​អប​ដោយ​ឫស្សី​យ៉ាងនោះ​ឯង​។​ ​ម្នាល​អានន្ទ​ ​សម័យ​ណា​ ​ដែល​ព្រះ​តថាគត​ចូល​ចេ​តោស​មា​ធិ​ ​(​សេចក្តី​តាំងចិត្ត​មាំ​)​ ​ដែល​មិន​មាន​និមិត្ត​ ​ព្រោះ​មិន​ធ្វើ​ទុក​ក្នុងចិត្ត​នូវ​និមិត្ត​ទាំងពួង​ ​ព្រោះ​រំលត់​វេទនា​ពួក​ខ្លះ​ ​ម្នាល​អានន្ទ​ ​សម័យ​នោះ​ ​កាយ​នៃ​ព្រះ​តថាគត​ ​ក៏បាន​សេចក្តី​សប្បាយ​គ្រាន់បើ​។​ ​ម្នាល​អានន្ទ​ ​ព្រោះហេតុនោះ​ ​អ្នក​ទាំងឡាយ​ ​ចូរ​យក​ខ្លួន​ ​ជាទី​ពឹង​ ​យក​ខ្លួន​ជាទី​រលឹក​ ​កុំ​យក​របស់​ដទៃ​ជាទី​រលឹក​ ​ចូរ​យក​ធម៌​ជាទី​ពឹង​ ​យក​ធម៌​ជាទី​រលឹក​ ​កុំ​យក​របស់​ដទៃ​ជាទី​រលឹក​ឡើយ​។​ ​ម្នាល​អានន្ទ​ ​ភិក្ខុ​យក​ខ្លួន​ជាទី​ពឹង​ ​យក​ខ្លួន​ជាទី​រលឹក​ ​មិន​យក​របស់​ដទៃ​ជាទី​រលឹក​ ​យក​ធម៌​ជាទី​ពឹង​ ​យក​ធម៌​ជាទី​រលឹក​ ​មិន​យក​របស់​ដទៃ​ជាទី​រលឹក​នោះ​ ​តើ​ដូចម្តេច​។​ ​ម្នាល​អានន្ទ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ពិចារណា​ឃើញ​នូវ​កាយ​ក្នុង​កាយ​ ​មាន​ព្យាយាម​ ​ដុត​កំ​ដៅ​កិលេស​ ​មានសម្បជញ្ញៈ​ ​មានសតិ​ ​កំចាត់​បង់​នូវ​អភិជ្ឈា​ ​និង​ទោមនស្ស​ ​ក្នុង​លោក​ ​គឺ​កាយ​ ​ឬ​ឧបាទានក្ខន្ធ​ចេញ​។​ ​ក្នុង​វេទនា​ទាំងឡាយ​។​ ​ក្នុងចិត្ត​។​ ​ភិក្ខុ​ពិចារណា​ឃើញ​នូវ​ធម៌​ ​ក្នុង​ធម៌​ទាំងឡាយ​ ​មាន​ព្យាយាម​ដុត​កំ​ដៅ​កិលេស​ ​មានសម្បជញ្ញៈ​ ​មានសតិ​ ​កំចាត់​បង់​នូវ​អភិជ្ឈា​ ​និង​ទោមនស្ស​ ​ក្នុង​លោក​ចេញ​។​ ​ម្នាល​អានន្ទ​ ​យ៉ាងនេះ​ឯង​ ​ភិក្ខុ​
ថយ | ទំព័រទី ២១៤ | បន្ទាប់