សូម​ព្រះ​សុគត​ ​បរិនិព្វាន​ទៅ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ឥឡូវនេះ​ ​ជាកាលគួរនឹង​បរិនិព្វាន​ ​របស់​ព្រះមានព្រះភាគ​ហើយ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​មួយទៀត​ ​ព្រះមានព្រះភាគ​ ​បាន​ត្រាស់​វាចា​នេះ​ហើយ​ថា​ ​ម្នាល​មារ​មានចិត្ត​បាប​ ​ព្រហ្មចារ្យ​(​១​)​ ​របស់​តថាគត​នេះ​ ​នៅ​មិនទាន់​ខ្ជាប់ខ្ជួន​ ​មិនទាន់​ចំរើន​ ​មិនទាន់​ផ្សាយ​ទៅ​សព្វ​ទិស​ ​គេ​មិនទាន់​ដឹង​ច្រើន​គ្នា​ ​នឹង​មិនទាន់​ពេញ​បរិបូណ៌​ ​ដរាបណា​ ​មួយទៀត​ ​ពួក​ទេវតា​ ​និង​មនុស្ស​ ​មិនទាន់​ចេះ​សំដែង​បាន​ ​ដោយ​ប្រពៃ​ ​ដរាបណា​ ​តថាគត​ ​នឹង​មិនទាន់​បរិនិព្វាន​ដរាប​នោះ​ ​ដូច្នេះ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ឥឡូវនេះ​ ​ព្រហ្មចារ្យ​ ​របស់​ព្រះមានព្រះភាគ​នេះ​ ​ខ្ជាប់ខ្ជួន​ហើយ​ ​បាន​ចំរើន​ហើយ​ ​បាន​ផ្សាយ​ទៅ​សព្វ​ទិស​ហើយ​ ​គេ​បានដឹង​ច្រើន​គ្នា​ហើយ​ ​បាន​ពេញ​បរិបូណ៌​ហើយ​ ​ពួក​ទេវតា​ ​និង​មនុស្ស​ ​ចេះ​សំដែង​បាន​ ​ដោយ​ល្អ​ហើយ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ឥឡូវនេះ​ ​សូម​ព្រះមានព្រះភាគ​ ​បរិនិព្វាន​ទៅ​ ​សូម​ព្រះ​សុគត​បរិនិព្វាន​ទៅ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ឥឡូវនេះ​ ​ជាកាលគួរនឹង​បរិនិព្វាន​ ​របស់​ព្រះមានព្រះភាគ​ហើយ​។​ ​កាលបើ​ក្រុងមារ​ ​ក្រាបទូល​យ៉ាងនេះ​ហើយ​ ​ព្រះមានព្រះភាគ​ ​ក៏បាន​ត្រាស់​ភាសិត​នេះ​ ​ទៅ​នឹង​ក្រុងមារ​មានចិត្ត​បាប​ថា​ ​ម្នាល​មារ​មានចិត្ត​បាប​ ​ចូរ​អ្នកមាន​សេចក្តី​ខ្វល់ខ្វាយ​តិច​ចុះ​ ​ការ​បរិនិព្វាន​របស់​តថាគត​ ​មិនយូរ​ប៉ុន្មាន​ទេ
​(​១​)​ ​សំដៅយក​សាសនា​ទាំងមូល​ ​ដែល​សង្គ្រោះ​ដោយ​ត្រៃសិក្ខា​។​
ថយ | ទំព័រទី ២២៤ | បន្ទាប់