ជន​ទាំងនោះ​ ​មិន​ស្គាល់​តថាគត​ថា​ ​ជន​ដែល​កំពុង​និយាយ​នេះ​ ​តើ​ជា​អ្វី​ហ្ន៎​ ​ជា​ទេវតា​ ​ឬ​ជា​មនុស្ស​ ​ដូច្នេះ​ឡើយ​។​ ​តថាគត​ ​លុះ​ញុំាង​ជន​ទាំងនោះ​ ​ឲ្យ​ឃើញច្បាស់​ ​ឲ្យ​កាន់​យក​ ​ឲ្យ​អាចហាន​ ​ឲ្យ​រីករាយ​ ​ដោយ​ធម្មី​កថា​ហើយ​ ​ក៏​បាត់​រូប​ទៅ​ ​កាលដែល​តថាគត​បាត់​រូប​ទៅ​ហើយ​ ​ឯ​ជន​ទាំងនោះ​ ​នៅតែ​មិន​ស្គាល់​តថាគត​ថា​ ​ជន​ដែល​បាត់​ទៅ​ហើយ​នេះ​ ​តើ​ជា​អ្វី​ហ្ន៎​ ​ជា​ទេវតា​ ​ឬ​ជា​មនុស្ស​ ​ដូច្នេះ​ឡើយ​។​ ​តថាគត​ ​ចូល​ទៅកាន់​ព្រា​ហ្ម​បរិសទ្យ​ជាច្រើន​រយ​ ​រមែង​ស្គាល់​ច្បាស់​។​។​បេ​។​ ​គហបតិ​បរិសទ្យ​។​បេ​។​ ​សមណ​បរិសទ្យ​។​បេ​។​ ​ចាតុម្មហារាជិកា​បរិសទ្យ​។​បេ​។​ ​តាវត្តិង្ស​បរិសទ្យ​។​បេ​។​ ​មារ​បរិសទ្យ​។​បេ​។​ ​ព្រហ្ម​បរិសទ្យ​។​ ​ក្នុង​ព្រហ្ម​បរិសទ្យ​នោះ​ ​តថាគត​ធ្លាប់​អង្គុយ​ជាមួយ​ផង​ ​ធ្លាប់​ចរចា​ជាមួយ​ផង​ ​ធ្លាប់​ចូល​ទៅ​សាកច្ឆា​ជាមួយ​ផង​។​ ​សម្បុរ​របស់​ព្រហ្ម​ទាំងនោះ​ ​ក្នុង​ព្រហ្ម​បរិសទ្យ​នោះ​យ៉ាងណា​ ​សម្បុរ​របស់​តថាគត​ ​ក៏​យ៉ាងនោះ​ដែរ​ ​សំឡេង​របស់​ព្រហ្ម​ទាំងនោះ​យ៉ាងណា​ ​សំឡេង​របស់​តថាគត​ ​ក៏​យ៉ាងនោះ​ដែរ​។​ ​មួយទៀត​ ​តថា​គ​ត​បាន​ញុំាង​ព្រហ្ម​ទាំងនោះ​ ​ឲ្យ​ឃើញច្បាស់​ ​ឲ្យ​កាន់​យក​ ​ឲ្យ​អាចហាន​ ​ឲ្យ​រីករាយ​ ​ដោយ​ធម្មី​កថា​ ​កាលដែល​តថាគត​ ​កំពុង​និយាយ​ ​ចំណែកខាង​ព្រហ្ម​ទាំងនោះ​ ​មិន​ស្គាល់​តថាគត​ថា​ ​ជន​ដែល​កំពុង​និយាយ​នេះ​ ​ជា​អ្វី​ហ្ន៎​ ​ជា​ទេវតា​ ​ឬ​ជា​មនុស្ស​ ​ដូច្នេះ​ឡើយ​។​
ថយ | ទំព័រទី ២៣០ | បន្ទាប់