ហើយ​មាន​សេចក្តី​សំគាល់​យ៉ាងនេះ​ថា​ ​អាត្មាអញ​ដឹង​ ​អាត្មាអញ​ឃើញ​ដូច្នេះ​ ​នេះ​ជា​អភិ​ភាយ​ត​នៈ​ទី៤​។​ ​បុគ្គល​ពួក​មួយ​ ​មិន​មាន​សេចក្តី​សំគាល់​នូវ​រូប​ខាងក្នុង​ ​ហើយ​ឃើញ​នូវ​រូប​ខាងក្រៅ​ដែល​ជា​រូប​ខៀវ​ ​មាន​ពណ៌ខៀវ​ ​ជាទី​ចង្អុរ​ប្រាប់​ថា​ ​នេះ​មាន​ពណ៌ខៀវ​ ​មាន​ពន្លឺ​ខៀវ​ ​ប្រៀប​ដូច​ផ្កាកប្បាស​ខៀវ​ ​មាន​ពណ៌ខៀវ​ ​ជាទី​ចង្អុរ​ប្រាប់​ថា​ ​នេះ​មាន​ពណ៌ខៀវ​ ​មាន​ពន្លឺ​ខៀវ​ ​ពុំ​នោះ​សោត​ ​រូប​នោះ​ ​ប្រៀប​ដូច​សំពត់​កើត​ក្នុង​ក្រុង​ពារាណសី​ ​មានសាច់​មដ្ឋ​ទាំងពីរ​ខាង​ ​ហៅថា​ ​សំពត់​ខៀវ​ ​មាន​ពណ៌ខៀវ​ ​ជាទី​ចង្អុរ​ប្រាប់​ថា​ ​នេះ​មាន​ពណ៌ខៀវ​ ​មាន​ពន្លឺ​ខៀវ​ ​យ៉ាងណាមិញ​ ​បុគ្គល​ពួក​មួយ​ ​មិន​មាន​សេចក្តី​សំគាល់​នូវ​រូប​ខាងក្នុង​ ​ហើយ​ឃើញ​នូវ​រូប​ខាងក្រៅ​ ​ជា​រូប​ខៀវ​ ​មាន​ពណ៌ខៀវ​ ​ជាទី​ចង្អុរ​ប្រាប់​ថា​ ​នេះ​មាន​ពណ៌ខៀវ​ ​មាន​ពន្លឺ​ខៀវ​ ​គ្រប​សង្កត់​នូវ​រូប​ទាំងនោះ​ ​ហើយ​មាន​សេចក្តី​សំគាល់​យ៉ាងនេះ​ថា​ ​អាត្មាអញ​ដឹង​ ​អាត្មាអញ​ឃើញ​ដូច្នេះ​ ​ក៏​យ៉ាងនោះ​ឯង​ ​នេះ​ជា​អភិ​ភាយ​ត​នៈ​ទី៥​។​ ​បុគ្គល​ពួក​មួយ​ ​មិន​មាន​សេចក្តី​សំគាល់​នូវ​រូប​ខាងក្នុង​ ​ហើយ​ឃើញ​នូវ​រូប​ខាងក្រៅ​ ​ជា​រូប​លឿង​ ​មាន​ពណ៌លឿង​ ​ជាទី​ចង្អុរ​ប្រាប់​ថា​ ​នេះ​មាន​ពណ៌លឿង​
ថយ | ទំព័រទី ២៣៣ | បន្ទាប់