[​១៣​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ទំនៀម​នេះ​ ​គឺ​ក្នុង​កាលដែល​ពោធិសត្វ​ច្យុត​ចាកស្ថាន​តុសិត​ ​ចុះ​កាន់​ផ្ទៃ​នៃ​ព្រះមាតា​។​ ​គ្រានោះ​ ​ពន្លឺ​ភ្លឺស្វាង​ច្បាស់​រក​ប្រមាណ​មិនបាន​ ​ក្នុង​មនុស្សលោក​ ​ព្រមទាំង​ទេវលោក​ ​មារ​លោក​ ​ព្រហ្មលោក​ ​ក្នុង​ពពួកសត្វ​ ​ព្រមទាំង​សមណព្រាហ្មណ៍​ ​ទាំង​មនុស្សជា​សម្មតិទេព​ ​និង​មនុស្ស​ដ៏​សេស​ ​ក៏​កើត​ប្រាកដ​ឡើង​ក្នុ​លោក​ ​ដ៏​កន្លង​បង់​ ​នូវ​ទេវានុភាព​ ​នៃ​ទេវតា​ទាំងឡាយ​។​ ​ឱកាស​ណា​ដែល​ចំហ​ទទេ​ ​នៅក្នុង​ទីបំផុត​ ​នៃ​លោក​ ​ឥតមាន​អ្វី​បាំង​រាំង​ ​មានតែ​អ័ព្ទ​ងងឹត​ ​ព្រះចន្ទ​ ​ព្រះអាទិត្យ​ទាំងនេះ​ ​សឹង​មាន​ឫទ្ធិ​ច្រើនយ៉ាង​នេះ​ ​មាន​អានុភាព​ច្រើនយ៉ាង​នេះ​ ​ក៏​ផ្សាយ​ពន្លឺ​ទៅ​មិនដល់​ក្នុង​ទីណា​ ​ពន្លឺ​ភ្លឺស្វាង​ច្បាស់​រក​ប្រមាណ​មិនបាន​ ​កន្លង​នូវ​ទេវានុភាព​ ​នៃ​ទេវតា​ទាំងឡាយ​ ​ក៏​កើត​ប្រាកដ​ឡើង​ ​ក្នុង​ទី​ទាំងនោះ​។​ ​ពួក​សត្វ​ណា​ ​ដែល​កើតឡើង​ក្នុង​ទី​ទាំងនោះ​ ​សត្វ​អម្បាល​នោះ​ ​ក៏​ស្គាល់គ្នា​នឹងគ្នា​ច្បាស់​ ​ដោយសារ​ពន្លឺ​នោះ​ថា​ ​អើហ្ន៎​ ​មាន​ពួក​សត្វ​ឯទៀត​ ​កើត​ក្នុង​ទីនេះ​ដែរ​។​ ​លោកធាតុ​ទាំង​មួយ​ហ្មឺន​នេះ​ ​ក៏​កក្រើករំពើក​ញាប់ញ័រ​ ​ទាំង​ពន្លឺ​ដ៏​ភ្លឺស្វាង​ច្បាស់​ ​រក​ប្រមាណ​មិនបាន​ ​ក៏​កើត​ប្រាកដ​ឡើង​ក្នុង​លោក​ ​កន្លង​នូវ​ទេវានុភាព​ ​នៃ​ទេវតា​ទាំងឡាយ​។​ ​នេះ​ជា​ធម្មតា​ ​(​របស់​ពោធិសត្វ​)​ ​ក្នុង​វេលា​ដែល​ចុះ​កាន់​ផ្ទៃ​នៃ​ព្រះមាតា​នុ៎ះ​។​ ​
ថយ | ទំព័រទី ២៤ | បន្ទាប់