បាន​ធ្វើឲ្យ​ដូចជា​យាន​ហើយ​ ​បាន​ធ្វើឲ្យ​ជាទី​នៅ​ហើយ​ ​បាន​តាំង​ទុ​ក​រឿយ​ៗ​ហើយ​ ​បាន​សន្សំទុក​ហើយ​ ​បាន​ប្រារព្ធ​ដោយ​ល្អ​ហើយ​ ​ម្នាល​អានន្ទ​ ​បើ​តថាគត​ ​ប្រាថ្នា​នឹង​ឋិតនៅ​ ​គប្បី​ឋិតនៅ​អស់១អាយុកប្ប​ ​ឬ​លើស​ជាង១អាយុកប្ប​ក៏បាន​។​ ​ម្នាល​អានន្ទ​ ​អ្នកជឿ​ឬទេ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ខ្ញុំ​ព្រះអង្គ​ជឿ​។​ ​ម្នាល​អានន្ទ​ ​ហេតុ​ដូច្នោះ​ ​នេះ​ជា​អំពើ​ទាស់​របស់​អ្នក​ហើយ​ ​នេះ​ជា​កំហុស​របស់​អ្នក​ហើយ​ ​ព្រោះ​តថាគត​ ​បាន​ធ្វើ​និមិត្ត​ជា​ឱឡារិក​ ​បាន​ធ្វើ​ឱភាស​ ​ជា​ឱឡារិក​យ៉ាងនេះ​ហើយ​ ​អ្នក​នៅតែ​មិន​យល់​សេចក្តី​ច្បាស់លាស់​បាន​ ​មិន​អារាធនា​តថាគត​ថា​ ​សូម​ព្រះមានព្រះភាគ​ ​ឋិតនៅ​អស់១អាយុកប្ប​ ​សូម​ព្រះ​សុគត​ ​ឋិតនៅ​អស់១អាយុកប្ប​ ​ដើម្បី​ជា​ប្រយោជន៍​ ​ដល់​ជន​ច្រើន​ ​ដើម្បី​សេចក្តី​សុខ​ដល់​ជន​ច្រើន​ ​ដើម្បី​អនុគ្រោះ​ ​ដល់​សត្វលោក​ ​ដើម្បី​សេចក្តី​ចំរើន​ ​ដើម្បី​ប្រយោជន៍​ ​ដើម្បី​សេចក្តី​សុខ​ ​ដល់​ទេវតា​ ​និង​មនុស្ស​ទាំងឡាយ​ ​ដូច្នេះ​សោះ​ ​ម្នាល​អានន្ទ​ ​បើ​អ្នក​អារាធនា​តថាគត​ ​តថាគត​ ​គប្បី​ឃាត់​វាចា​របស់​អ្នក​ ​ត្រឹមតែ​ពីរ​លើក​ ​តែ​ដល់ទៅ​បី​លើក​ ​តថាគត​គប្បី​ទទួល​ ​ម្នាល​អានន្ទ​ ​ព្រោះហេតុនោះ​ ​នេះ​ជា​អំពើ​ទាស់​របស់​អ្នក​ហើយ​ ​នេះ​ជា​កំហុស​របស់​អ្នក​ហើយ​។
ថយ | ទំព័រទី ២៤៤ | បន្ទាប់