ច្រើន​ ​ដើម្បី​អនុគ្រោះ​ដល់​សត្វលោក​ ​ដើម្បី​សេចក្តី​ចំរើន​ ​ដើម្បី​ប្រយោជន៍​ ​ដើម្បី​សេចក្តី​សុខ​ ​ដល់​ទេវតា​ ​និង​មនុស្ស​ទាំងឡាយ​ ​ម្នាល​អានន្ទ​ ​បើ​អ្នក​អារាធនា​តថាគត​ ​តថាគត​គប្បី​ឃាត់​វាចា​របស់​អ្នក​ ​ត្រឹមតែ​ពីរ​លើក​ ​តែ​ដល់​បី​លើក​ ​តថាគត​គប្បី​ទទួល​ ​ម្នាល​អានន្ទ​ ​ព្រោះ​ហេតុ​ដូច្នោះ​ ​នេះ​ជា​អំពើ​ទាស់​របស់​អ្នក​ហើយ​ ​នេះ​ជា​កំហុស​របស់​អ្នក​ហើយ​។​ ​
 ​[​១០៤​]​ ​ម្នាល​អានន្ទ​ ​សម័យមួយ​ ​តថាគត​នៅក្នុង​គោតម​និគ្រោធ​ ​ជិត​ក្រុង​រាជគ្រឹះ​នោះ​ឯង​។​បេ​។​ ​តថាគត​នៅ​ជិត​ជ្រោះ​ ​ជាទី​ទម្លាក់​នូវ​ចោរ​ ​ទៀប​ក្រុង​រាជគ្រឹះ​នោះ​ឯង​។​ ​តថាគត​ ​នៅក្នុង​សត្ត​បណ្ណ​គុហា​ ​(​គុហា​ដែល​សន្មត​ដោយ​ដើម​សត្ប​ណ្ណ​ព្រឹក្ស​)​ ​ខាង​ភ្នំ​វេ​ភារៈ​ ​ជិត​ក្រុង​រាជគ្រឹះ​នោះ​ឯង​។​ ​តថាគត​នៅក្នុង​កាឡ​សិលា​ ​(​ថ្មខ្មៅ​)​ ​ខាង​ភ្នំ​ឥសិគិលិ​ ​ទៀប​ក្រុង​រាជគ្រឹះ​នោះ​ឯង​។​ ​តថាគត​នៅក្នុង​សប្ប​សោ​ណ្ឌិ​កប​ព្ភា​រៈ​ ​(​ញក​មាន​ត្រពាំង​ទឹក​ ​ជាទី​នៅ​នៃ​ពស់​)​ ​ក្នុង​សីត​វ័ន​ ​(​ព្រៃ​ត្រជាក់​)​ ​ទៀប​ក្រុង​រាជគ្រឹះ​នោះ​ឯង​។​ ​តថាគត​នៅក្នុង​ត​បោ​ទា​រាម​ ​(​អារាម​ជិត​ស្ទឹង​ឈ្មោះ​ត​បោ​ទា​)​ ​ជិត​ក្រុង​រាជគ្រឹះ​នោះ​ឯង​។​ ​តថាគត​នៅក្នុង​វេឡុ​វន​កលន្ទក​និវាប​ស្ថាន​ ​ជិត​ក្រុង​រាជគ្រឹះ​នោះ​ឯង​។​ ​តថាគត​ ​នៅក្នុង​ជី​វក​ម្ព​វ័ន​ ​ជិត​ក្រុង​រាជគ្រឹះ​នោះ​ឯង​។​ ​តថាគត​ ​នៅក្នុង​មទ្ទ​កុ​ច្ឆិ​មិគទាយវ័ន​ ​ជិត​ក្រុង​រាជគ្រឹះ​នោះ​ឯង​។
ថយ | ទំព័រទី ២៤៦ | បន្ទាប់