ម្នាល​អានន្ទ​ ​តថាគត​នៅក្នុង​ទី​អម្បាល​នោះ​ ​បាន​ប្រាប់​អ្នក​ថា​ ​ម្នាល​អានន្ទ​ ​ក្រុង​រាជគ្រឹះ​ ​ជាទី​គួរ​ត្រេកអរ​ ​ភ្នំ​គិជ្ឈកូដ​ ​ជាទី​គួរ​ត្រេកអរ​ ​គោតម​និគ្រោធ​ ​ជាទី​គួរ​ត្រេកអរ​ ​ជ្រោះ​សម្រាប់​ទម្លាក់​នូវ​ចោរ​ ​ជាទី​គួរ​ត្រេកអរ​ ​សត្ត​បណ្ណ​គុហា​ ​ខាង​ភ្នំ​វេ​ភារៈ​ ​ជាទី​គួរ​ត្រេកអរ​ ​កាឡ​សិលា​ខាង​ភ្នំ​ឥសិគិលិ​ ​ជាទី​គួរ​ត្រេកអរ​ ​សប្ប​សោ​ណ្ឌិ​កប​ព្ភា​រៈ​ ​ក្នុង​សីត​វ័ន​ ​ជាទី​គួរ​ត្រេកអរ​ ​ត​បោ​ទា​រាម​ ​ជាទី​គួរ​ត្រេកអរ​ ​វេឡុ​វន​កលន្ទក​និវាប​ស្ថាន​ ​ជាទី​គួរ​ត្រេកអរ​ ​ជី​វក​ម្ព​វ័ន​ ​ជាទី​គួរ​ត្រេកអរ​ ​មទ្ទ​កុ​ច្ឆិ​មិគទាយវ័ន​ ​ជាទី​គួរ​ត្រេកអរ​ ​ម្នាល​អានន្ទ​ ​ឥទ្ធិបាទ​ទាំង៤​ ​បើ​បុគ្គល​ណាមួយ​ ​បាន​ចំរើន​ហើយ​ ​បាន​ធ្វើឲ្យ​ច្រើន​ហើយ​ ​បាន​ធ្វើឲ្យ​ដូចជា​យាន​ហើយ​ ​បាន​ធ្វើឲ្យ​ជាទី​នៅ​ហើយ​ ​បាន​តាំង​ទុ​ក​រឿយ​ៗ​ហើយ​ ​បាន​សន្សំទុក​ហើយ​ ​បាន​ប្រារព្ធ​ដោយ​ល្អ​ហើយ​ ​បុគ្គល​នោះ​ ​បើ​ប្រាថ្នា​នឹង​ឋិតនៅ​ ​គប្បី​ឋិតនៅ​អស់១អាយុកប្ប​ ​ឬ​លើស​ជាង១អាយុកប្ប​ក៏បាន​។​ ​ម្នាល​អានន្ទ​ ​ឯ​ឥទ្ធិបាទ​ទាំង៤​ ​តថាគត​បាន​ចំរើន​ហើយ​ ​បាន​ធ្វើឲ្យ​ច្រើន​ហើយ​ ​បាន​ធ្វើឲ្យ​ដូចជា​យាន​ហើយ​ ​បាន​ធ្វើឲ្យ​ជាទី​នៅ​ហើយ​ ​បាន​តាំង​ទុ​ក​រឿយ​ៗ​ហើយ​ ​បាន​សន្សំទុក​ហើយ​ ​បាន​ប្រារព្ធ​ដោយ​ល្អ​ហើយ​ ​ម្នាល​អានន្ទ​ ​បើ​តថាគត​ ​ប្រាថ្នា​នឹង​ឋិតនៅ​ ​គប្បី​ឋិតនៅ​អស់១អាយុកប្ប​ ​ឬ​លើស​ជាង១អាយុកប្ប​ក៏បាន​ ​ម្នាល​អានន្ទ​ ​កាលបើ​តថាគត​ ​ធ្វើ​និមិត្ត​ជា​ឱឡារិក
ថយ | ទំព័រទី ២៤៧ | បន្ទាប់