[​១៤​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ទំនៀម​នេះ​ ​គឺ​ក្នុង​កាលដែល​ព្រះពោធិសត្វ​ ​ចុះ​កាន់​ផ្ទៃ​ព្រះមាតា​ ​មាន​ទេវបុត្រ៤អង្គ​ ​តែង​ចូល​ទៅ​រក្សា​ក្នុង​ទិស​ទាំង៤​ ​ដោយ​គិតថា​ ​កុំ​ឲ្យ​មនុស្ស​ ​និង​អមនុស្ស​ណា​នីមួយ​ ​បៀតបៀន​ព្រះពោធិសត្វ​ ​និង​ព្រះមាតា​នៃ​ព្រះពោធិសត្វ​នោះ​បាន​ឡើយ​។​ ​នេះ​ជា​ធម្មតា​ ​ក្នុង​វេលា​ដែល​ព្រះពោធិសត្វ​ ​ចុះ​កាន់​ផ្ទៃ​នៃ​ព្រះមាតា​នុ៎ះ​។​
 [​១៥​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ទំនៀម​នេះ​ ​គឺ​ក្នុង​កាលដែល​ព្រះពោធិសត្វ​ ​ចុះ​កាន់​ផ្ទៃ​ព្រះមាតា​ ​ព្រះមាតា​នៃ​ព្រះពោធិសត្វ​ ​ជា​អ្នកមានសីល​(​១​)​ ​ដោយ​ប្រក្រតី​ ​ជា​អ្នក​វៀរចាក​បាណាតិបាត​ ​វៀរចាក​អទិន្នាទាន​ ​វៀរចាក​កា​មេ​សុ​មិច្ឆា​រ​ ​វៀរចាក​មុសាវាទ​ ​វៀរចាក​សុរា​មេរយ​មជ្ជ​ប្ប​មា​ទដ្ឋា​ន​។​ ​នេះ​ជា​ធម្មតា​ ​ក្នុង​វេលា​ដែល​ព្រះពោធិសត្វ​ចុះ​កាន់​ផ្ទៃ​នៃ​ព្រះមាតា​នុ៎ះ​។​
​(​១​)​ ​អដ្ឋកថា​ ​ថា​ ​កាលដែល​ព្រះពុទ្ធ​ជា​ម្ចាស់​មិនទាន់​កើតឡើង​ ​មនុស្ស​ទាំងឡាយ​តែង​ថ្វាយបង្គំ​ ​ក្នុង​សំណាក់​នៃ​ពួក​តាបស​ ​និង​បរិ​ព្វា​ជ​ក​ ​ហើយ​អង្គុយច្រហោង​សមាទានសីល​ ​សូម្បី​ព្រះមាតា​នៃ​ព្រះពោធិសត្វ​ ​របស់​យើង​ទាំងឡាយ​ ​ក៏​ទ្រង់​សមាទានសីល​ ​ក្នុង​សំណាក់​នៃ​កាល​ទេ​វិល​ឥសី​ដែរ​ ​តែ​ដល់​ពោធិសត្វ​ ​គង់នៅ​ក្នុង​ផ្ទៃ​ព្រះនាង​ ​ៗ​មិន​គង់​ជិត​បាទមូល​នៃ​អ្នកដទៃ​ឡើយ​ ​ទ្រង់​គង់​លើ​អាសនៈ​ដ៏​ស្មើ​ ​គ្រាន់តែ​ពិចារណា​សីល​ដែល​សមាទាន​ហើយ​ប៉ុណ្ណោះ​ ​ហេតុ​ដូច្នោះ​ ​បាន​ជា​លោក​ថា​ ​ព្រះមាតា​នៃ​ពោធិសត្វ​ ​ទ្រង់​កាន់សីល​ដោយ​ព្រះអង្គ​ឯង​។​
ថយ | ទំព័រទី ២៥ | បន្ទាប់