ត្រាស់​នឹង​ភិក្ខុ​ទាំងឡាយ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សាសន​ព្រហ្មចរិយ​នេះ​ ​គប្បី​តាំងនៅ​អស់​កាល​អង្វែង​ ​គប្បី​តម្កល់​នៅ​អស់កាលដ៏យូរ​ ​មួយទៀត​ ​សាសន​ព្រហ្មចរិយៈ​នោះ​ ​ប្រព្រឹត្តទៅ​ដើម្បី​ប្រយោជន៍​ដល់​ជន​ច្រើន​ ​ដើម្បី​សេចក្តី​សុខ​ ​ដល់​ជន​ច្រើន​ ​ដើម្បី​អនុគ្រោះ​ដល់​សត្វលោក​ ​ដើម្បី​សេចក្តី​ចម្រើន​ ​ដើម្បី​ប្រយោជន៍​ ​ដើម្បី​សេចក្តី​សុខ​ដល់​ទេវតា​ ​និង​មនុស្ស​ទាំងឡាយ​ ​ដោយ​ប្រការ​ណា​ ​ធម៌​ទាំងឡាយ​ណា​ ​ដែល​តថាគត​សម្តែង​ហើយដោយ​បញ្ញា​ដ៏​ឧត្តម​ ​ធម៌​ទាំងឡាយ​នោះ​ ​អ្នក​ទាំងឡាយ​ ​គប្បី​រៀន​ដោយ​ប្រពៃ​ ​ហើយ​សេព​ ​ចម្រើន​ ​ធ្វើ​រឿយ​ៗ​ ​ដោយ​ប្រការ​ដូច្នោះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សាសន​ព្រហ្មចរិយៈ​នេះ​ ​គប្បី​តាំងនៅ​អស់​កាល​អង្វែង​ ​គប្បី​តម្កល់​នៅ​អស់កាលដ៏យូរ​ ​មួយទៀត​ ​សាសន​ព្រហ្មចរិយៈ​នោះ​ ​ប្រព្រឹត្តទៅ​ដើម្បី​ប្រយោជន៍​ដល់​ជន​ច្រើន​ ​ដើម្បី​សេចក្តី​សុខ​ដល់​ជន​ច្រើន​ ​ដើម្បី​អនុគ្រោះ​ដល់​សត្វលោក​ ​ដើម្បី​សេចក្តី​ចម្រើន​ ​ដើម្បី​ប្រយោជន៍​ ​ដើម្បី​សេចក្តី​សុខ​ ​ដល់​ទេវតា​ ​និង​មនុស្ស​ទាំងឡាយ​ ​ដោយ​ប្រការ​ណា​ ​ធម៌​ទាំងឡាយ​ណា​ ​ដែល​តថាគត​សម្តែង​ហើយ​ ​ដោយ​បញ្ញា​ដ៏​ឧត្តម​ ​អ្នក​ទាំងឡាយ​ ​គប្បី​រៀន​ដោយ​ប្រពៃ​ ​ហើយ​សេព​ ​ចម្រើន​ ​ធ្វើ​ឲ្យ​រឿយ​ៗ​ ​ដោយ​ប្រការ​ដូច្នោះ​ ​ធម៌​ទាំងឡាយ​នោះ​ ​តើ​ដូចម្តេច​។​ ​អ្វីខ្លះ​។​ ​គឺ​សតិ​ប្ប​ដ្ឋាន៤​ ​សម្ម​ប្ប​ធាន៤​ ​ឥទ្ធិបាទ៤
ថយ | ទំព័រទី ២៥៤ | បន្ទាប់