[​១០៨​]​ ​ពួក​ជ​នណា​ៗ​ ​ទោះបី​ក្មេង​ក្តី​ ​ចាស់​ក្តី​ ​ពាល​ក្តី​ ​បណ្ឌិត​ក្តី​ ​អ្នកមាន​ក្តី​ ​អ្នកក្រ​ក្តី​ ​ជន​ទាំងអស់​នោះ​ ​តែង​មាន​សេចក្តី​ស្លាប់​នៅ​ពី​ខាងមុខ​។​ ​ភាជន៍​ដី​ ​ដែល​ស្មូនឆ្នាំង​ធ្វើ​ហើយ​ ​ទោះបី​តូច​ក្តី​ ​ធំ​ក្តី​ ​ឆ្អិន​ក្តី​ ​ឆៅ​ក្តី​ ​ភាជន៍​ទាំងអស់​នោះ​ ​មាន​កិរិយា​បែកធ្លាយ​ជាទីបំផុត​ ​យ៉ាងណា​ ​ជីវិត​របស់​សត្វ​ទាំងឡាយ​ ​ក៏​យ៉ាងនោះ​ដែរ​។​ ​

 ព្រះ​សាស្តា​ ​ទ្រង់​មាន​ព្រះបន្ទូល​ដូច្នេះ​ ​តទៅទៀត​ថា​
​វ័យ​របស់​តថាគត​ចាស់ហើយ​ ​ជីវិត​របស់​តថាគត​ ​មាន​ប្រមាណ​តិច​ ​តថាគត​នឹង​លះបង់​អ្នក​ទាំងឡាយ​ ​ហើយ​ទៅ​ ​ឯ​ទីពឹង​ចំពោះខ្លួន​ ​តថាគត​បាន​ធ្វើ​ទុក​ហើយ​។​
ថយ | ទំព័រទី ២៥៦ | បន្ទាប់