ព្រះ​អានន្ទ​មាន​អាយុ​ ​ទទួល​ព្រះបន្ទូល​ព្រះមានព្រះភាគ​ថា​ ​ព្រះករុណា​ព្រះអង្គ​។​ ​លំដាប់នោះ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ពុទ្ធដំណើរ​ទៅដល់​ភណ្ឌ​គ្រាម​ ​ព្រមដោយ​ភិក្ខុសង្ឃ​ជាច្រើន​។​ ​បានឮ​ថា​ ​ព្រះមានព្រះភាគ​ ​ទ្រង់​គង់​ក្នុង​ភណ្ឌ​គ្រាម​នោះ​។​ ​ក្នុង​ទីនោះ​ឯង​ ​ព្រះមានព្រះភាគ​ ​បាន​ត្រាស់​នឹង​ភិក្ខុ​ទាំងឡាយ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​ក្តី​ ​អ្នក​ទាំងឡាយ​ក្តី​ ​ដែល​អន្ទោល​ទៅ​ ​ត្រាច់​រង្គាត់​ទៅ​ ​(​ក្នុង​សង្សារវដ្ត​)​ ​អស់កាលជាយូរអង្វែង​យ៉ាងនេះ​ ​ព្រោះតែ​មិនបាន​ត្រាស់​ដឹង​ ​មិនបាន​ចាក់ធ្លុះ​នូវ​ធម៌​ទាំង៤យ៉ាង​។​ ​ធម៌​ទាំង៤យ៉ាង​ ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​ក្តី​ ​អ្នក​ទាំងឡាយ​ក្តី​ ​ដែល​អន្ទោល​ទៅ​ ​ត្រាច់​រង្គាត់​ទៅ​ ​អស់កាលជាយូរអង្វែង​យ៉ាងនេះ​ ​ព្រោះតែ​មិនបាន​ត្រាស់​ដឹង​ ​មិនបាន​ចាក់ធ្លុះ​នូវ​អរិយ​សីល​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​ក្តី​ ​អ្នក​ទាំងឡាយ​ក្តី​ ​ដែល​អន្ទោល​ទៅ​ ​ត្រាច់​រង្គាត់​ទៅ​ ​អស់កាលជាយូរអង្វែង​យ៉ាងនេះ​ ​ព្រោះតែ​មិនបាន​ត្រាស់​ដឹង​ ​មិនបាន​ចាក់ធ្លុះ​នូវ​អរិយ​សមាធិ​។​
ថយ | ទំព័រទី ២៥៨ | បន្ទាប់